/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/5e042d4c45f9f_1577332020_medium.jpg)
- 2019-12-26 03:53:34
- ព័ត៌មាន
ស្រុកក្រូចឆ្មា និងស្រុកត្បូងឃ្មុំ ខ្វះទឹក មន្រ្តីក្រសួងធនធានទឹកចុះទៅបូមទឹកសង្គ្រោះស្រូវប្រាំង
- 2019-12-26 03:53:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រុកក្រូចឆ្មា និងស្រុកត្បូងឃ្មុំ ខ្វះទឹក មន្រ្តីក្រសួងធនធានទឹកចុះទៅបូមទឹកសង្គ្រោះស្រូវប្រាំង
ចន្លោះមិនឃើញ
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានចុះពិនិត្យដំណើរការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកក្រូចឆ្មា និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែធ្នូ ២០១៩។ នេះបើយោងតាមផេកផ្លូវការក្រសួងធនធានទឹកសរសេរនៅលើផេក កាលពីម្សិលមិញនេះ។
មកដល់ពេលនេះលទ្ធផលការងារអន្តរាគមន៍បូមទឹកសម្រេចបាន ៖
១- ស្រុកក្រូចឆ្មា ផ្ទៃដីខ្វះទឹកសរុបចំនួន ២.៣៥៣ហិកតា ក្នុងនោះសង្គ្រោះបានចំនួន ១.៤៩៩ហិកតា និងកំពុងបន្តបូមទឹកសង្គ្រោះចំនួន ៣៨១ហិកតា ដោយប្រើប្រាស់ម៉ាសុីនចល័តខ្នាតតូចចំនួន ៤៥គ្រឿង។ បច្ចុប្បន្នបរិមាណទឹកនៅសល់ក្នុងអាងប្រមាណជា ៥០%នៃផ្ទៃអាងសម្រាប់បន្តស្រោចស្រពលើផ្ទៃដីស្រូវប្រាំងចំនួន ២៤៦ហិកតា និងផ្ទៃដីចំការប្រមាណជា ៣៥០ហិកតា។
២- ស្រុកត្បូងឃ្មុំមានផ្ទៃដីខ្វះទឹកសរុបចំនួន ១.៥៣០ហិកតា គ្មានប្រភពទឹកបូមចំនួន ៩៩៥ហិកតា។ សង្គ្រោះបាន៤៧ ហិកតា និងកំពុងបន្តបូមសង្គ្រោះចំនួន ១៥០ហិកតា ដោយប្រើប្រាស់ម៉ាសុីនចល័តខ្នាតតូចចំនួន ៦គ្រឿង ដោយបូមពីប្រភពទឹកព្រែក ៕
រូបភាព និងប្រភព៖ ផេកក្រសួងធនធានទឹក និងឧតុនិយម