- 2020-01-03 03:40:41
- ព័ត៌មាន
កម្ពុជាចេញសារចរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
- 2020-01-03 03:40:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាចេញសារចរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា បានចេញសារចរស្តីពីវិធានការ ទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ សារាចរដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២ មករា ឆ្នាំ២០២០នេះ គឺធ្វើឡើងដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ សោភ័ណភាពនៅតាមរាជធានី ខេត្ត។
តាមសំណេរនៅលើផេករបស់ក្រសួងបរិស្ថានបានឲ្យដឹងថា ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនបានរួមសហការគ្នា ចូលរួមគំនិតយោបល់ផ្សេងៗដើម្បីតាក់តែង និងរៀបចំសារាចរស្តីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនេះឡើង។
សូមមើលសារាចរទាំងស្រុងខាងក្រោមនេះ