• 2020-01-05 01:49:54
  • ព័ត៌មាន

មិនធ្លាប់ដឹងសោះ! ញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗ នៅពេលព្រឹកល្អដល់ថ្នាក់ហ្នឹងផង

  • 2020-01-05 01:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ៖ ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C និងជាតិប៉ូតាស្យូម។ វីតាមីន C ជួយក្នុងការព្យាបាលជំងឺផ្តាសាយ ហើយប៉ូតាស្យូម ជួយភ្ញោចមុខងារខួរក្បាល និងប្រពន្ធ័សរសៃប្រសាទ និងព្រមទាំងជួយគ្រប់គ្រងសម្ពាធឈាមផងដែរ។

២. ជួយធ្វើឲ្យមានលំនឹងអាស៊ីតបាសនៅក្នុងរាងកាយ

៣. ជួយសម្រកទម្ងន់ ៖ ដោយសារនៅក្នុងក្រូចឆ្មារមានជាតិសរសៃ Pectin ខ្ពស់ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការស្រេកឃ្លាន ដូច្នេះ វាជួយធ្វើឲ្យអ្នកមិនសូវឃ្លាន និងឆាប់ឆ្អែត។

៤. ជួយក្នុងការរំលាយអាហារ ៖ ទឹកក្តៅឧណ្ឌៗ ជួយដល់មុខងារក្រពះពោះវៀន និងជួយឲ្យពោះវៀនមានចលនាល្អ។ ក្រូចឆ្មារ មានជាតិរ៉ែ និងវីតាមីនខ្ពស់ ដែលអាចជួយបន្ធូរលាមក និងកម្ចាត់ជាតិពុលនៅក្នុងបំពង់រំលាយអាហារ។

៥. ក្រូចឆ្មារជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ ៖ វាធ្វើឲ្យអ្នកនោមច្រើន ដូច្នេះ វាជួយកម្ចាត់ជាតិពុលពីក្នុងឈាម។

៦. ធ្វើឲ្យស្បែកស្រស់ថ្លា ៖ វីតាមីន C ជួយបំបាត់ស្នាមជ្រីវជ្រួញ និងស្នាមជាំ។

៧. ជួយដល់ប្រព័ន្ធទឹករងៃ

ប្រភព ៖ health.com.kh

មតិយោបល់