/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/5e14396c8ca90_1578383700_medium.png)
- 2020-01-07 08:07:52
- ព័ត៌មាន
គ្រូបង្វឹកសុនខ ស្ម័គ្រចិត្តជួយសង្គមគ្រប់ពេល
- 2020-01-07 08:07:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកសុនខ ស្ម័គ្រចិត្តជួយសង្គមគ្រប់ពេល
ចន្លោះមិនឃើញ
គ្រូបង្វឹកសុនខ លោក ហ៊ិន រតនា ដែលគ្រប់គ្នាបានស្គាល់គាត់ច្រើននៅពេលលោកបានជួបឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងមករមែងលេចមុខនៅក្នុងការងារសង្គម ជាពិសេស ករណីរលំអគារពីរលើកនៅខេត្តព្រះសីហនុ និងខេត្តកែប កន្លងមក។
«ខ្ញុំស្ម័គ្រចិត្តចូលរួមជួយសង្គមគ្រប់ពេលនៅពេលប្រជាពលរដ្ឋខ្មែរត្រូវការ។ ខ្ញុំបានចូលរួមជួយសកម្មភាពស្វែងរកសាកសពជនបរទេសនៅកោះកុង និងចូលរួមស្វែងរកជនរងគ្រោះនៅក្នុងហេតុការណ៍បាក់អគារពីរលើករួចមកហើយ គឺនៅខេត្តព្រះសីហនុ និងខេត្តកែបកន្លងមកថ្មីៗនេះ។» នេះជាការរៀបរាប់ លោក ហ៊ិន រតនា។
សព្វថ្ងៃនេះ លោក ហ៊ិន រតនា នៅសល់សុនខដ៏ឆ្លាតវៃមួយ គឺ Jazz អាយុ១ឆ្នាំកន្លះ ។ Jazz បានប្រតិបត្តិការណ៍រុករកជនរងគ្រោះបានជោគជ័យនៅក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ និងហិតក្លិនដឹងជនរងគ្រោះ រួមទាំងបានរកឃើញសុនខមួយក្បាលជាប់ក្នុងគំនរបាក់បែកដោយសារបាក់អគារនៅខេត្តកែប កាលពីពេលថ្មីៗនេះ។
ក្រោយពីទទួលដំណឹងពីការបាក់រលំអគារនៅខេត្តកែបកាលពីថ្ងៃទី ៣ ខែមករា លោក ហ៊ិន រតនា បានធ្វើដំណើរជាមួយក្រុមនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានទៅដល់កន្លែងកើតហេតុភ្លាមៗនៅយប់ថ្ងៃដដែល។
លោក ហ៊ិន រតនា បានប្រៀបធៀបអំពីព្រឹត្តិការណ៍ខុសគ្នានៃការរុករកជនរងគ្រោះក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ និងខេត្តកែបថា ការបាក់រលំអគារនៅខេត្តកែបគឺស្ថានភាពបាក់ស្ទើររាប់ដល់ដី ដូច្នេះសុនខពិបាកលូនចូលរកជនរងគ្រោះ គឺបានត្រឹមហិតក្លិនជុំវិញនៅខាងក្រៅ ហើយបានប្រាប់អំពីសញ្ញានានា ឲ្យក្រុមប្រតិបត្តិការណ៍ជួយសង្គ្រោះចូលទៅប៉ុណ្ណោះ។ «ច្រកចូលតូចៗពេក សុនខខ្ញុំបើវាចូលទៅ វាពិបាករកច្រកមកវិញ»។
ដោយឃើញពីផលលំបាកនៅក្នុងប្រតិបត្តិការណ៍ទាំងពីរលើកកន្លងមក លោក ហ៊ិន រតនា បានបញ្ជាក់អំពីគោលបំណងចង់ពង្រីកការវឹកហាត់លើជំនាញដល់សុនខ ប៉ុន្ដែអ្វីជាឧបសគ្គគឺខ្វះថវិកា ប៉ុន្ដែបើទោះបីជាខ្វះសម្ភារៈ និងថវិកាយ៉ាងណាក្ដី ក៏លោកគ្រូ ប្ដេជ្ញាចូលរួមការងារស្ម័គ្រចិត្តបន្ដទៀត ដើម្បីចូលរួមជួយសង្គម៕