- 2020-01-16 07:13:37
- ព័ត៌មាន
មកដឹង ការពិតគួរឲ្យភ្ញាក់ផ្អើល ៥យ៉ាង ពីមេដឹកនាំផ្ដាច់ការ ហ៊ីត្លែរ កម្រមានអ្នកដឹងបំផុត
- 2020-01-16 07:13:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ការពិតគួរឲ្យភ្ញាក់ផ្អើល ៥យ៉ាង ពីមេដឹកនាំផ្ដាច់ការ ហ៊ីត្លែរ កម្រមានអ្នកដឹងបំផុត
ចន្លោះមិនឃើញ
អាដុល ហ៊ីត្លែរ ត្រូវបានគេចាត់ទុកថាជាមនុស្សអាក្រក់បំផុត នៅលើពិភពលោក។ លោកគឺជាមេដឹកនាំផ្ដាច់ការនៃគណបក្ស ណាស៊ី (Nazi) ដែលល្បីរន្ទឺទូទាំងពិភពលោក។ មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងអំពីមនោគមវិជ្ជាប្រកាន់ជាតិសាសន៍ , ភាពអន្តរាយ និង មនុស្សរាប់លាននាក់ត្រូវបានសម្លាប់ នៅក្រោមការបញ្ជារបស់លោក។
ខាងក្រោមនេះគឺជាការពិតគួរឲ្យភ្ញាក់ផ្អើល ទាំង៨យ៉ាង ពីមេដឹកនាំផ្ដាច់ការ អាដុល ហ៊ីត្លែរ ដែលកម្រមានអ្នកដឹងបំផុត៖
#១ ហ៊ីត្លែរ ធ្លាប់លួចស្រលាញ់ស្រីជនជាតិជ្វីហ្វ (Jewish)
វាស្ដាប់ទៅដូចជាឆ្កួតបន្តិច ប៉ុន្តែ ហ៊ីត្លែរ បានលង់ស្រលាញ់នារីជនជាតិជ្វីហ្វវ័យក្មេងម្នាក់ នៅឯសាលារៀន។ ឈ្មោះរបស់នាងគឺ Stephanie Isak ប៉ុន្តែនាងមិនបានដឹងថា ហ៊ីត្លែរ លួចស្រលាញ់នាងឡើយ។ នៅពេលនោះ ហ៊ីត្លែរ មានកាខ្មាសអៀនខ្លាំងណាស់ ហើយមិនដែលប្រាប់នាងអំពីក្តីស្រលាញ់របស់ខ្លួនឡើយ។ ទោះបីជាយ៉ាងណា ហ៊ីត្លែរ មានគំនិតរវើរវាយអំពីនាង ដែលក្រោយមកអាចក្លាយទៅជា ការស្អប់ជនជាតិជ្វីហ្វទាំងមូលតែម្ដង។
#២ ហ៊ីត្លែរ មានបញ្ហារំលាយអាហារ
ហ៊ីត្លែរ មានបញ្ហាបំពង់រំលាយអាហារធ្ងន់ធ្ងរ ពេញមួយជីវិតតែម្ដង។ ជារឿយៗ ហ៊ីត្លែរ តែងឈឺក្រពះ , រាគរ៉ាំរ៉ៃ និង មិនស្រួលក្នុងខ្លួនបន្ទាប់ពីទទួលទានអាហាររួច។ ហ៊ីត្លែរ មានការភ័យខ្លាចខ្លាំងណាស់ថា គេអាចដឹងពីបញ្ហាទាំងនេះ ដោយ ហ៊ីត្លែរ បានព្យាយាមប្រើថ្នាំចំនួន ២៩ មុខផ្សេងៗគ្នា ប៉ុន្តែនៅតែមិនអាចជួយបាន។
#៣ ហ៊ីត្លែរ មានពងទក
ការប្រយុទ្ធប្រឆាំងសម្រាប់ចក្រភពអាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ហ៊ីត្លែរ បានរងរបួស ហើយក្រុមគ្រូពេទ្យ បានវះកាត់ពងស្វាសរបស់លោកម្ខាងចេញ ដើម្បីជួយសង្គ្រោះជីវិតលោក។ វាបានកើតឡើង ក្នុងអំឡុងពេលសង្គ្រាមសមរភូមិ Battle of the Somme នៅឆ្នាំ១៩១៦។
#៤ ហ៊ីត្លែរ ធ្លាប់ចង់ធ្វើជាអាចារ្យ
នៅពេល ហ៊ីត្លែរ មានអាយុ ៤ឆ្នាំ លោកបានធ្លាក់ចូលក្នុងទឹកបឹងមួយ ហើយត្រូវអាចារ្យម្នាក់ជួយសង្គ្រោះជីវិត។ ដោយសារតែឧបទ្ទវហេតុនេះហើយទើប ហ៊ីត្លែរ គិតចង់ធ្វើជាអាចារ្យ។
#៥ ហ៊ីត្លែរ ដៃដល់ចំពោះមនុស្សស្រី
ហ៊ីត្លែរ អាចស្ទាបអង្អែល និងរួមភេទជាមួយមនុស្សស្រីណាម្នាក់ បើទោះបីជាពួកនាងចង់ ឬមិនចង់ក៏ដោយ។ មិនតែប៉ុណ្ណោះ ហ៊ីត្លែរ ថែមទាំងមានទំនាក់ទំនងជាមួយក្មួយស្រី ឈ្មោះ Geli Raubal ទៀតផង។ យ៉ាងណាមិញ នៅអាយុ ២៣ឆ្នាំ នាង Raubal បានធ្វើអត្តឃាត ហើយរឿងនេះកើតឡើង ប្រហែលមកពីសកម្មភាពផ្លូវភេទមិនអាចទទួលយកបានដែល ហ៊ីត្លែរ ធ្វើដាក់នាង។