• 2020-01-27 12:39:41
  • ព័ត៌មាន

ក្ដៅៗ! កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ាណា​មួយ​ករណី​ហើយ!

  • 2020-01-27 12:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជាណាចក្រ​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ាណា​មួយ​ករណី​ហើយ​ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ក្នុង​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។

បើ​យោង​ការ​ថ្លែង​របស់​ឯកឧត្ដម​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ ជា​បុរស​ជនជាតិ​ចិន​អាយុ ៦០​ឆ្នាំ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។​ បុរស​នោះ​ដែរ​ បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​អ៊ូហាន មក​កាន់​ប្រទេស​កម្ពុជា ជាមួយ​នឹង​គ្រួសារ​របស់​លោក​ចំនួន ៣នាក់​ទៀត។

រូបថត៖ Fresh News

យ៉ាងណាមិញ មក​ទល់​ពេល​នេះ​ បុរស​នោះ​មាន​សុខភាព​នឹងន​នៅ​ឡើយ ដោយ​មាន​រោគសញ្ញា​វីរុស​នេះ។ ចំណែក​ឯ​ក្រុម​គ្រួសារ​របស់​លោក​ទាំង ៣នាក់​នោះ នៅ​មិន​ទាន់​ឆ្លង​នូវ​វីរុស​នោះ​នៅ​ឡើយ​ទេ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ វិធានការ​សំខាន់​ៗ​របស់​ក្រសួង​សុខាភិបាល​នោះ​គឺ ដាក់​អ្នក​ឆ្លង​វីរុស​នេះ និង​ក្រុម​គ្រួសារ​ឲ្យ​នៅ​ដោយឡែក ដោយ​ដាក់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដែល​ខាង​ក្រសួង​បាន​រៀប​ចំ​តាំង​ពី​មុន​ពេល​កើត​ហេតុ​។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ក្រសួង​បាន​ប្រកាស​ថា ក្រុម​គ្រូពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​តាម​ដាន​ឲ្យ​បាន​ម៉ត់ចត់៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់