• 2020-02-03 02:54:02
  • ព័ត៌មាន

គួរឲ្យសរសើរ! បុគ្គលិកអាកាសចរស្រីលង្កា ១៦នាក់ ស្ម័គ្រចិត្តទៅដឹកពលរដ្ឋខ្លួនចេញពី Wuhan

  • 2020-02-03 02:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរ Srilankan Airlines បាន​សម្ដែង​ការ​ដឹង​គុណ និង​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គលិក ១៦​នាក់​របស់​ខ្លួន​ដែល​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Wuhan ដើម្បី​ដឹក​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ទីក្រុង​ដែល​កំពុង​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​កូរ៉ូណា​វីរុស​នេះ។

ដំណើរ​ជម្លៀស​ពលរដ្ឋ​ស្រីលង្កា​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ទី ១​កន្លង​ទៅ ក្រោម​ការ​បញ្ជារ​​ផ្ទាល់​ដោយ​ប្រធានាធិបតី Gotabaya Rajapaksa។ ជើង​ហោះ​ហើរ​លេខ UL1423 បាន​ធ្វើ​ការ​ចុះ​ចត​យ៉ាង​ជោគជ័យ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ Mattala Rajapaksa ក្រោយ​ធ្វើ​ការ​ហោះ​ហើរ​ទៅ​កាន់​ទី​ក្រុង Wuhan និង​ដឹក​ពលរដ្ឋ​ស្រីលង្កា​ត្រឡប់មក​វិញ។ ក្រោយ​ចុះចត ពលរដ្ឋ​ទាំង​អស់​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​សុខាភិបាល និង​អង្គភាព​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ត្រួត​ពិនិត្យ​ពី​វីរុស​កូរ៉ូណា។ លោក Ashok Pathirage ប្រធានក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កា បានមានប្រសាសន៍ថា“ ប្រជាជាតិរបស់យើងតែងតែពឹងផ្អែកលើក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់យើងក្នុងពេលមានវិបត្តិមិន​ថា​ជា​ព្យុះ​ស៊ូណាមិ ឬ​ការ​វាយ​ប្រហារ​ភេរកម្ម​នោះទេ ហើយ​យើង​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​តែងតែ​បំពេញ​តួនាទី មិន​ថា​បញ្ហា​ប្រឈម​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ។

គួរ​បញ្ជាក់​ថា ស្រី​លង្កា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​ចិន​អនុញ្ញាត​ឲ្យ​ហោះហើរ​ចូលទៅ​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន ក្រោយ​ពេល​ដែល​ទីក្រុង Wuhan ត្រូវ​បាន​បិទ​ដោយ​សារ​ផ្ទុះ​វីរុស​កូរ៉ូណា។ ជាមួយគ្នា សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, ជប៉ុន និងកូរ៉េ ក៏បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ផងដែរ ខណៈ​ដែលបណ្តាប្រទេសជាច្រើនកំពុងរង់ចាំការអនុញ្ញាតឱ្យហោះហើរទៅកាន់ Wuhan៕

ប្រភព៖ travelchannel ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់