• 2020-02-07 01:50:00
  • ព័ត៌មាន

ស្រលាញ់ការធ្វើម្ហូប ប៉ងចាប់អាជីពចុងភៅ ទៅកុំខានOpenHouse វិទ្យាស្ថានម្ហូបអាហារស្តង់ដារអន្តរជាតិចុងខែនេះ

  • 2020-02-07 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ! សម្រាប់​បង​ប្អូន​ដែល​ស្រលាញ់​ការ​ធ្វើ​ម្ហូប និង​មានបំណង​ចាប់​យក​អាជីព​ជា​មេ​ចុងភៅ​នៅ​ហាង​លំដាប់​អន្តរជាតិ កុំ​ខាន​ឲ្យ​សោះ នៅ​ថ្ងៃ​សៅរ៍ ២២ កុម្ភៈ ២០២០ ចាប់​ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល សាលា​បង្រៀន​ធ្វើ​ម្ហូប​លំដាប់​អន្តរជាតិ​ទទួល​ស្គាល់​ពី​ប្រទេស​ស្វីស Academy of Culinary Arts Cambodia (ACAC) នឹង​រៀបចំ​កម្មវិធី​បើក​ឲ្យ​ចូល​ទស្សនា​វិទ្យាស្ថាន​ទាំង​មូល ដោយ​សេរី និង​ឥតគិតថ្លៃ ជាមួយ​កម្មវិធី​ពិសេស​ជាច្រើន​ដូចជា ៖

  • ​លេង​ល្បែង​កម្សាន្ត​ ដើម្បី​ឈ្នះ​រង្វាន់​

  • កម្មវិធី​ប្រកួត​សិល្បៈ​ក្នុង​ការ​ច្នៃ​​ម្ហូប​អាហារ

  • កម្មវិធី​ប្រកួត​គំនូរ​សិល្បៈ​ច្នៃ​ពី​គ្រឿងទេស

  • ទទួល​បាន​ឈុត​កាំបិត​របស់​ក្រុមហ៊ុន​ប្រទេស​ស្វីស​ស្មើរ​នឹង​តម្លៃ ៨០ ដុល្លារ​សម្រាប់​វគ្គ​សិក្សា​ថ្មី នា​ខែ​មេសា ២០២០​នេះ

  • ស្វែង​យល់​ស៊ី​ជម្រៅពី ឱកាស​ការងារ​ក្នុង​វិស័យ​ធ្វើ​ម្ហូប

  • ជួប​ជុំ​ក្រុម​ប្រធាន​ចុង​ភៅ ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ និង​សិស្ស​និសិ្សត​ចុងភៅ​ដែល​កំពុង​សិក្សា​ផ្ទាល់​នៅ​វិទ្យាស្ថាន

  • ចូល​ទស្សានា​បរិក្ខារ​ចង្រ្កាន​បាយ​ដ៏​ទំនើប​ស្តង់ដារ​អន្តរជាតិ​​ផង​ដែរ។

ចាប់​អារម្មណ៍? ប្រញាប់ ចុះ​ឈ្មោះ​អ្នក​ឥឡូវ​នេះ​មក​ តាមរយៈ​លេខទូរស័ព្ទ +855 11 (016) 767 136 ឬ ក៏​ផ្ញើ​ឈ្មោះ និង លេខ​ទូរស័ព្ទ​របស់​អ្នក​មក​កាន់ Facebook Page របស់ Academy of Culinary Arts Cambodia យើង​ឥឡូវ​នេះ។

កុំ​ភ្លេច​ណា៎ ! ជួបគ្នា​ នៅ OpenHouse ថ្ងៃ​សៅរ៍ ទី ២២ កុម្ភៈ ២០២០ ចាប់​ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល នៅ ទីតាំង​សាលា អគារ​លេខ ២៣ ផ្លូវ​លេខ ១៣៩ សង្កាត់​វាល​វង់ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ (ផ្លូវ​ទឹក​រាំ​ផ្កា​រាំ ក្រោយ​សាលា​ជ័យថាវី​បាក់​ទូក)៕

មតិយោបល់