• 2020-02-07 02:46:39
  • ព័ត៌មាន

ហួសចិត្ត! បុរសចិនម្នាក់ ពាក់ម្ដង ១២ម៉ាស់ការពារវីរុស កំពុងរងការរិះគន់ខ្លាំង (មានវីដេអូ)

  • 2020-02-07 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ចិន​ជា​អ្នក​បើក​បរ​ម្នាក់ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដាញ​សង្គម​ក្រោយ​ពេល​រូបគេ​ពាក់​ម៉ាស់​ម្ដង​ចំនួន ១២​ម៉ាស​ដើម្បី​ការពារ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ដែល​កំពុង​រីករាល​ដាល។

យោង​តាម​វីដេអូ​ពី SouthChinaMorning Post បង្ហាញ​ថា​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង Dongguan ប្រទេស​ចិន​កាល​ពី​ពេល​ថ្មី​ៗ។ បុរស​ដែល​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ខាង​លើ ត្រូវ​បាន​ប៉ូលិស​បញ្ឈប់​ដើម្បី​ធ្វើ​ការ​វាស់​សីតុណ្ហភាព​រាង​កាយ។ ក្រោយ​មក​ទៀត ប៉ូលិស​ក៏​បាន​ស្នើ​ឲ្យ​ដោះ​ម៉ាស់ ១១ចេញ ហើយ​ពាក់​តែ​មួយ​គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ការពារ។

យ៉ាង​ណា​មិញ​ទង្វើ​របស់​បុរស​រូប​នេះ ត្រូវ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​យ៉ាង​ខ្លាំង​ក្រោយ​វីដេអូ​ត្រូវ​បាន​បង្ហោះ។ អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា ទង្វើ​របស់​បុរស​ខាងលើ គឺជា​ការ​ខ្ជះខ្ជាយ​ម៉ាស់ ខណៈ​ដែល​វា​កំពុង​តែ​ដាច់​ស្ដុក ហើយ​អ្នក​ខ្លះ​មិន​មាន​លទ្ធភាព​ទិញ​ម៉ាស់​មក​ពាក់​ទៀត​ផង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់