- 2020-02-14 00:00:00
- ព័ត៌មាន
៥កន្លែងមានតែ ១ម៉ឺនរៀលញ៉ាំឡើងហល់សម្រាប់អ្នកអត់គូ
- 2020-02-14 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥កន្លែងមានតែ ១ម៉ឺនរៀលញ៉ាំឡើងហល់សម្រាប់អ្នកអត់គូ
ចន្លោះមិនឃើញ
និយាយពីកន្លែងញ៉ាំអីនៅភ្នំពេញរៀបរាប់មួយថ្ងៃក៏មិនអស់ដែរ ជាពិសេសអាហារតាមផ្លូវ ឬគេហៅ Street food ដែលមានរសជាតិឆ្ងាញ់ និងពេញនិយមបំផុតសម្រាប់យុវវ័យ។ ថ្ងៃនេះ Sabay ក៏សូមណែនាំកន្លែងអាហារឆ្ងាញ់ៗចំនួន៥ កន្លែងដល់អ្នកទាំងអស់គ្នា ជាពិសេសអ្នកអត់មានសង្សារ តែអាចបបួលមិត្តភក្ដិទៅញ៉ាំ ដើម្បីបង្កើតអារម្មណ៍ឲ្យកាន់រីករាយលើសពីថ្ងៃធម្មតា ជាពិសេសគឺនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈនេះតែម្ដង។
ប្រសិនបើអ្នកទាំងអស់គ្នាចង់ណាត់គ្នាក្នុងថ្ងៃពិសេសអាចជិះកម្សាន្តជាមួយ Pass App ដោយយើងអាចជជែកលេងតាមផ្លូវ និងមិនបាច់បារម្ភរឿងគ្មានកន្លែងចតម៉ូតូ ឬយានយន្តខ្លួនឯង។
ដើម្បីដំឡើងកម្មវិធី PassApp អាចចុចទីនេះសម្រាប់ iOS និងចុចទីនេះសម្រាប់ Android។
១. សួនវត្តបទុមវតី
កន្លែងដំបូងគេ ដែលណែនាំនេះ ប្រហែលជាអ្នកទាំងអស់គ្នាបានស្គាល់ និងទៅញ៉ាំច្រើនដងហើយ ព្រោះនៅទីនេះ គឺពោរពេញដោយយុវវ័យ ដោយសារទីធ្លាទូលាយ មានកន្លែងហាត់រាំកម្សាន្ត មានទេសភាពស្អាតនៅកណ្ដាលទីក្រុង ហើយអ្វីដែលសំខាន់គឺមានកន្លែងលក់អាហារឆ្ងាញ់ៗ សម្បូរបែបសឹងគ្រប់ប្រភេទដូចជា៖ សាច់ស្ងោដោតចង្កាក់ ប្រហិត បាយឆា មីឆា គុយទាវ គ្រឿងសមុទ្រ បបរមាន់ បាញ់ឆែវ សាច់ក្រកអាំង សាច់គោអាំង។ល។ និយាយឲ្យខ្លីទៅ អាហារឆ្ងាញ់ៗមានគ្រប់មុខ មិនចាញ់ប៊ូហ្វេក្នុងហាងប៉ុន្មានឡើយ ហើយសម្រាប់មនុស្សម្នាក់ មានតែ ១ម៉ឺនរៀល ក៏ញ៉ាំបានឆ្អែត។
២. នៅតាមបណ្ដោយសួនច្បារវិមានឯករាជ្យជិតក្រសួងបរិស្ថានចាស់
មិនចាញ់ទីតាំងទាំង១ ខាងលើប៉ុន្មានឡើយ នៅទីនេះក៏សម្បូរអាហារឆ្ងាញ់ៗច្រើនណាស់ដែរ មិនថាថ្ងៃចុងសប្ដាហ៍ ឫថ្ងៃណាទេយុវវ័យសម្រុកទៅរកអីញ៉ាំពេញតែម្ដង សឹងតែរកកន្លែងចតម៉ូតូគ្មាន។ រទេះជាច្រើនដាក់តម្រៀបលក់ជាជួរយ៉ាងវែងអន្លាយ សុទ្ធតែអាហារគួរឱ្យចង់ញ៉ាំទាំងអស់ដូចជា ប្រហិតស្ងោ ប្រហិតចៀន បបរមាន់ បាយឆាមីឆា បុកល្ហុងល។ ចំណែកឯតម្លៃវិញក៏មិនខុសគ្នាប៉ុន្មានឡើយ មិនចាំបាច់ចំណាយអស់រាប់ម៉ឺនក៏អាចញ៉ាំបានមួយឆ្អែត។
៣. ស្តាតអូឡាំពិក
បច្ចុប្បន្នតូបអាហារចម្រុះឆ្ងាញ់ៗជាច្រើននៅក្នុងស្តាតអូឡាំពិកបានរើទីតាំងនៅខាងក្រោយអគារតៃក្វាន់ដូ ដែលបានរៀបចំកន្លែងញ៉ាំអីមានសោភ័ណភាពកាន់តែមានរបៀបរៀបរយជាងមុន។ និយាយពីរឿងរបស់ញ៉ាំ បង Sabay ចងចាំមិនភ្លេចគឺនំប៉័ងសាច់ពូរទេះ ដែលមានរសជាតិឆ្ងាញ់ ហើយនំប៉័ងសាច់១ដើមតម្លៃត្រឹមតែ ៦ពាន់រៀលប៉ុណ្ណោះ ញ៉ាំចង់ប្រេះឡេវ។ អ្នកទាំងអស់គ្នាអាចទៅសាកអាហារផ្សេងៗជាច្រើនទៀតផងដែរ បន្ទាប់យើងអាចដើរហាត់ប្រាណលេងៗនៅក្នុងស្តាតរួច។
៤. ជិតសាលា IFL
អាហារតាមផ្លូវនៅទីតាំងនេះ មិនជាពិបាករកប៉ុន្មានទេ ដែលវាមិនឆ្ងាយពីសាលា IFLនោះឡើយ។ បើយើងនៅលើផ្លូវសហព័ន្ធរុស្ស៊ី ហើយដល់សាលា IFL ត្រង់ស្ដុប ហើយបត់ឆ្វេង មកត្រង់រហូត យើងនឹងបានឃើញតូបអាហារជាច្រើន ហើយរបស់ដែលពេញនិយមជាងគេគឺសាច់គោអាំង និងពងមាន់អាំង។ អាចទៅសាកបាន។
៥. ជង្រុកអាហារឆ្ងាញ់ៗនៅផ្សារធំថ្មី
អាហារឆ្ងាញ់ៗជាច្រើនមុខបានលក់ហូរហែនៅក្នុងផ្សារធំថ្មីឲ្យតែបានទៅម្តងៗ ចង់វិលមុខដោយសារសំបូរអីញ៉ាំពេកមិនដឹងញ៉ាំអីទុកអី បើពិបាករកនឹកអីញ៉ាំចូលទៅឡុកក្នុងផ្សារថ្មីម្ដងទៅ ។អាហារឆ្ងាញ់ជាច្រើនមុខដូចជា មឹកអាំង បង្កងអាំង ភ្លៅមាន់អាំង កោះមាន់អាំង មានតម្លៃចាប់ពី១ម៉ឺនរៀលឡើងទៅ។
ក្រៅពីនោះមានដូចជា សាច់គោអាំងនំប៉័ង សាច់ជន្លួញ មួយចង្កាក់តែ ២ ០០០រៀលទេ និងកំពឹសចៀន បង្គាចៀនជាមួយម្សៅបំពងមួយបន្ទះចាប់ពី ៣ ០០០រៀលឡើងទៅ។ ដូច្នេះបើសិនរកនឹកអីញ៉ាំមិនឃើញទេ ទៅផ្សារធំថ្មីទៅមិនខកបំណងទេ។ បង Sabay គ្រាន់តែស្រមៃ ក៏រីករាយជំនួសអ្នកទាំងអស់គ្នាដែរ៕