- 2020-02-21 08:56:46
- ព័ត៌មាន
ពីពេលនេះទៅ ស្រុកបន្ទាយស្រី លែងពិបាកសម្គាល់មន្រ្តីរបស់សាលាស្រុកហើយ
- 2020-02-21 08:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីពេលនេះទៅ ស្រុកបន្ទាយស្រី លែងពិបាកសម្គាល់មន្រ្តីរបស់សាលាស្រុកហើយ
ចន្លោះមិនឃើញ
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសរសេរនៅលើបណ្ដាញសង្គមថា ប្រជាពលរដ្ឋលែងពិបាកសម្គាល់មន្រ្តីរបស់សាលាស្រុកទៀតហើយ តាមរយៈមានឯកសណ្ឋានត្រឹមត្រូវ។ បំពាក់ឯកសណ្ឋានថ្មីជូនមន្ត្រីនៅក្នុងរចនាសម្ពន្ធ័ របស់រដ្ឋបាលស្រុកបន្ទាយស្រី។ ឯកសណ្ឋានតំណាងឲ្យ៖
វិន័យ ភាពមុឺងមាត់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ
ភាពស្មើគ្នានិងសេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការ
ចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រីលែងពិបាកសម្គាល់មន្ត្រីរបស់សាលាស្រុកទៀតហើយ។ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់នឹងតម្រូវអោយប្រើប្រាស់ឯកសណ្ឋានមួយនេះ នៅក្នុងម៉ោងបំពេញតួនាទីនិងបម្រើសេវាជូនប្រជាពលរដ្ឋ។ ខ្ញុំក៏នឹងស្លៀកឯកសណ្ឋាននេះជារៀងរាល់ថ្ងៃដែរ៕