• 2020-03-11 09:56:34
  • ព័ត៌មាន

មន្ទីពេទ្យគន្ធបុប្ឋាទើបទទួលបាន ១ពាន់ម៉ាសពីក្រុមហ៊ុនរថយន្ត MG ដើម្បីចូលរួមទប់ស្កាត់ Covid19

  • 2020-03-11 09:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត MG ដែលមានចិត្តធម៌បានបរិច្ចាគម៉ាស 1000ម៉ាស ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងសកម្មភាពសប្បុរសធម៌ ក្នុងគោលបំណងជួយដល់ប្រជាជនកម្ពុជា ដើម្បីការពារការឆ្លងរីរុសកូរ៉ូណា ឬ Covid-19 ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន MG ដែល Sabay ទើបទទួលបាន។

ប្រភពដដែលបានសរសេរទៀតថា ក្រុមហ៊ុនMG ចង់បង្ហាញជាឧទាហរណ៍ និងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លង នៃវីរុសកូរ៉ូណា។

ក្រុមហ៊ុនMG ពិតជាចង់ជួយសម្រួលដល់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងការពារ, ទប់ស្កាត់ និង មានការព្រួយបារម្ហជាខ្លាំងចំពោះមេរោគ Corona ឬ Covid-19 ដ៏សាហាវនេះដែលកំពុងរាតត្បាតទូទាំងសកលលោក។

បើយោងទៅតាមសេចក្តីណែនាំរបស់អង្កការសុខភាពពិភពលោក គួរណាស់កាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ ដើម្បីចៀសវាងនូវការចម្លងរីរុសកូរ៉ូណា។ ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Corona ឬ Covid-19 នេះ ប្រជាជនគ្រប់រូប គឺត្រូវតែពាក់ម៉ាសការពារ និង ឧស្សាហ៏លាងសម្អាតដៃជាមួយទឹកអាល់កុលកំចាត់មេរោគ ជាដើម៕

អត្ថបទ៖ វិបុត្រ

មតិយោបល់