
- 2020-03-15 01:50:34
- ព័ត៌មាន
សាប៊ូកក់សក់ឯកទេសព្យាបាលសក់ជ្រុះរបស់កូនខ្មែរ សម្ពោធលក់ជាផ្លូវការ ក្រោយធ្វើតេស្តជាង ៤ឆ្នាំ
- 2020-03-15 01:50:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាប៊ូកក់សក់ឯកទេសព្យាបាលសក់ជ្រុះរបស់កូនខ្មែរ សម្ពោធលក់ជាផ្លូវការ ក្រោយធ្វើតេស្តជាង ៤ឆ្នាំ
ចន្លោះមិនឃើញ
បន្ទាប់ពីធ្វើការស្រាវជ្រាវ និងធ្វើតេស្តសាកល្បងលើផលិតផលសាប៊ូព្យាបាលសក់ជ្រុះ និងបញ្ហាផ្សេងៗដែលមានលើសរសៃសក់ អស់រយៈពេលជិត ៤ឆ្នាំ ក្រុមហ៊ុនរ៉ូណា សុខលាង ខេមបូឌា ខូអិលធីឌី ដែលជាក្រុមហ៊ុនខ្មែរ ១០០% បានប្រកាសបើកសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ជាមួយនឹងការណែនាំនូវផលិតផលសាប៊ូកក់សក់ និងវីតាមីនធម្មជាតិ មានប្រសិទ្ធភាពខ្ពស់ ក្នុងការថែរក្សាសក់ ក៏ដូចជាព្យាបាលសរសៃសក់ដែលខូច ឲ្យមានសុខភាពល្អឡើងវិញ។
លោក អ៊ុក តូរ៉ូណា អគ្គនាយកក្រុមហ៊ុន រ៉ូណា សុខលាង បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ថ្ងៃនេះ លោកចង់បង្ហាញនូវផលិតផលសាប៊ូកក់សក់ អ័រគីដេ រ៉ូណាសុខលាង ដែលជាម៉ាកសញ្ញាខ្មែរ ត្រូវបានរកឃើញ និងបង្កើតឡើងដោយស្រ្ដីខ្មែរមួយរូប ដែលត្រូវជាភរិយារបស់លោក បន្ទាប់ពីរូបគាត់ បានជួបនូវបញ្ហាសក់ជ្រុះខ្លាំង ប្រើផលិតផលអ្វីក៏មិនត្រូវ។
លោកបន្តថា បន្ទាប់ពីអស់ចិត្តលើផលិតផលដែលមានលក់លើទីផ្សារ ភរិយារបស់លោក គឺអ្នកស្រី ឡេង សុខលាង ដែលបច្ចុប្បន្នជាអគ្គនាយិកាក្រុមហ៊ុន រ៉ូណា សុខលាង បានងាកមកចាប់អារម្មណ៍លើរូបមន្តធម្មជាតិ តាមរយៈការប្រើប្រាស់សារធាតុសំខាន់ៗ ដែលចម្រាញ់ចេញពីធម្មជាតិ ១០០% តាមក្រឹត្យក្រមពីបុរាណ ដើម្បីមកធ្វើការសាកល្បងព្យាបាលសក់ដែលកំពុងជ្រុះខ្លាំង អំឡុងឆ្នាំ២០១៦។ ជាលទ្ធផល ការសាកល្បងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត បញ្ហាសក់ជ្រុះរបស់ភរិយាលោក ក៏ជាសះស្បើយ សក់ដុះឡើងវែង មានដុះកូនសក់បន្ថែម បំបាត់ការជ្រុះសក់ សក់មានសុខភាពល្អឡើងវិញ និងភ្លឺថ្លា បែបធម្មជាតិ។
អគ្គនាយក ក្រុមហ៊ុន រ៉ូណា សុខលាង បានបន្ថែមទៀតថា ដោយមើលឃើញបែបនេះ ភរិយាលោ ក៏សម្រេចចិត្តធ្វើការលក់សាកល្បងជាលើកដំបូង ក្នុងឆ្នាំ២០១៨។ រយៈពេល ២ ទៅ ៣ ខែក្រោយមក សាប៊ូកក់សក់របស់ភរិយាលោក ចាប់ផ្ដើមមានការគាំទ្រខ្លាំង ដែលនាំឲ្យលោក និងភរិយាធ្វើការសម្រេចចិត្តបង្កើតជាសិប្បកម្មផលិត និងវេចខ្ចប់សាប៊ូម៉ាក អ័រគីដេ រ៉ូណាសុខលាងនេះឡើង ដោយទទួលបានលិខិតអនុញ្ញាតពីក្រសួង នៅខែឧសភា ឆ្នាំ២០១៨។
"ដំបូងឡើយ វាមិនមែនជាជំនួញអ្វីទេ ភរិយាខ្ញុំ គ្រាន់តែចង់ធ្វើការចែករំលែកទៅកាន់មិត្តភ័ក្តិ ឬ អ្នកស្គាល់គ្នា ដែលមានបញ្ហាសក់តែប៉ុណ្ណោះ។ ប៉ុន្តែ ២ ឬ ៣ខែក្រោយមក ចំនួននៃអ្នកប្រើប្រាស់ ដែលទទួលបានប្រសិទ្ធភាពបានកើនឡើង ទើបយើងទាំងពីរ សម្រេចចិត្តបង្កើតជាសិប្បកម្មផលិត និងលក់បែបអាជីវកម្មតែម្ដង"។
ជាមួយគ្នានេះ អ្នកស្រី ឡេង សុខលាង អគ្គនាយិកាក្រុមហ៊ុន រ៉ូណា សុខលាង ដែលជាអ្នករកឃើញ និងបង្កើតម៉ាកផលិតផល អ័រគីដេរ រ៉ូណាសុខលាង បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ផលិតផលសាប៊ូ អ័រគីដេរ រ៉ូណាសុខលាង មានអតិថិជនគាំទ្រខ្លាំងឡើងៗ រហូតដល់មានសំណូមពរឲ្យមានការពង្រីកទីផ្សារ។ ដូច្នេះហើយទើបលោកស្រី បានធ្វើការសហការជាមួយដៃគូពាណិជ្ជកម្មខាងរោងចក្រឯកទេសផ្នែកផលិតសាប៊ូ និងគ្រឿងសម្អាង នៅប្រទេសកាណាដា និងបានសហការជាមួយរោងចក្រនៅហុងកុង តៃវ៉ាន់ ក្នុងការវេចខ្ចប់ និងផលិតផលសម្រេច ដោយមានការទទួលស្គាល់ពី GMP និងអាជ្ញាប័ណ្ណសហការផ្ដាច់មុខពីម៉ាកសញ្ញា។
"ដើម្បីតម្លាភាព និងភាពស្របច្បាប់ផ្សេងៗ ក្នុងអាជីវកម្ម យើងត្រូវតែចុះបញ្ជីបើកក្រុមហ៊ុន ខណៈការធ្វើអាជីវកម្ម យើងមិនមែនមក ដើម្បីតែប្រាក់ចំណេញនោះទេ ប៉ុន្តែយើងមក ដើម្បីដោះស្រាយបញ្ហាជូនមនុស្សគ្រប់គ្នាផងដែរ"។
អ្នកស្រី បញ្ជាក់ថា សមិទ្ធផលថ្ងៃនេះ មិនមែនជាការងារស្រួល ឬចៃដន្យនោះទេ គឺវាសុទ្ធតែកើតចេញពីការខិតខំស្រាវជ្រាវ សម្រិតសម្រាំង សាកល្បង ទំនាក់ទំនង ដើម្បីបង្កើតចេញនូវសមិទ្ធផលផលិតផលដែលមានគុណភាព មានប្រសិទ្ធភាពធម្មជាតិ ដើម្បីដោះស្រាយបញ្ហារបស់អតិថិជន ក៏ដូចជាមនុស្សគ្រប់គ្នាដែលមានបញ្ហាសក់។ ដោយបច្ចុប្បន្នក្រុមហ៊ុន កំពុងលក់ និងចែកចាយ ផលិតផល ដូចជា៖
១. វីតាមីន ធម្មជាតិ ៖ មានសមត្ថភាពព្យាបាលការជ្រុះសក់ បណ្ដុះកូនសក់ បំបាត់អង្គែ ជួយឲ្យសក់ដុះវែងលឿន។
២. សាប៊ូ កក់សក់ ៖ ជួយព្យាបាលសក់ជ្រុះ ស្បែកក្បាលឡើងប្រេង ផ្ដល់ពន្លកថ្មីដល់សក់ ព្យាបាលស្បែកក្បាលកើតរមាស់។
៣. ក្រែមបន្ទន់សក់ ៖ មានសមត្ថភាពជ្រាបចូលក្នុងសរសៃសក់បានលឿន បន្ថែមកម្រិតសំណើម ផ្ដល់ពន្លឺដល់សក់ ផ្ដល់ភាពរលោង និងព្យាបាលសក់បែកចុង ហើយស្ងួត។
៤. សេរ៉ូម ៖ ជួយឲ្យសក់ស្អាតជាងធម្មតា ៧០% ទៅ ៨០% ព្បាបាលសក់បែកចុង សក់ខូចពីការអ៊ុត ឬលាបពណ៌សក់ សក់គ្មានទម្ងន់។
សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូណា សុខលាង ខេមបូឌា ខូអិលធីឌី ជាក្រុមហ៊ុនផ្ដាច់មុខម៉ាកអ័រគីដេររ៉ូណាសុខលាង ដែលមានជាឈុតសាប៊ូកក់សក់ និងម៉ូដសម្លៀកបំពាក់ អាវប៉ាក ហូល ផាមួង។ ក្នុងនោះក្រុមហ៊ុនបាននាំមកនូវផលិតផលដូចជាផលិតផលគ្រឿងសម្អាង អេឡិចត្រូនិក និងគ្រឿងសង្ហារឹម ដែលស្ថិតនៅក្រោមម៉ាកអ័រគីដេរផងដែរ៕