• 2020-03-16 06:18:07
  • ព័ត៌មាន

ខ្លាំងមែន! អ្នកវិទ្យាសាស្ត្រចិន ផលិតឧបករណ៍ជោះឈាមថ្មី រកឃើញ Covid-19 ត្រឹម១៥នាទី (វីដេអូ)

  • 2020-03-16 06:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ក្នុង​ប្រទេស​ចិន បាន​ធ្វើ​ការ​អភិវឌ្ឍ​នូវ​ឧបករណ៍​ជោះ​ឈាម​ថ្មី ដែល​អាច​រក​ឃើញ​មេរោគ​កូរ៉ូណា​ក្នុង​រយៈ​ពេល​ត្រឹម ១៥​នាទី​ប៉ុណ្ណោះ ដោយ​កាល​ពី​ដំបូង​ត្រូវ​ចំណាយ​ពេល​ដល់​រាប់​ម៉ោង។

ដើម្បីបងា្ករការរាលដាលរាតត្បាតនៃជំងឺកូរ៉ូណា វិធីលឿនបំផុតដើម្បីរកអ្នកឆ្លងជំងឺ ពិត​ជា​មាន​សារ​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​ដាក់​អ្នក​ជំងឺ​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ។ ជាមួយ​ឧបករណ៍​ថ្មី​នេះ គ្រូ​ពេទ្យ​អាច​រក​ឃើញ​មេរោគ​កូរ៉ូណា​ក្នុង​ខ្លួន​អ្នក​ជំងឺ​ត្រឹម ១៥​នាទី​ប៉ុណ្ណោះ ហើយ​វា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​ប្រសិទ្ធភាព​ក្រោយ​ការ​ធ្វើ​តេស្ដ​ជា​ច្រើន​លើក​ច្រើន​សារ។ លើស​ពីនេះ​ទៀត ឧបករណ៍​ថ្មី​ខាង​លើ អាច​នឹង​មាន​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់​ៗ​នេះ។

គួរ​បញ្ជាក់​ថា ឧបករណ៍​ថ្មី​ជា​បច្ចេកវិទ្យា​អភិវឌ្ឍ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Academia Sinica ដែល​ត្រូវ​រំពឹង​ថា​អាច​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​តាម​គ្លីនិក​ឯកជន​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​តេស្ដ​ស្វែង​រក​មេរោគ​កូរ៉ូណា៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់