• 2020-03-17 06:32:25
  • ព័ត៌មាន

បុរសថៃឆ្លង Covid-19 ដំបូងគេ ប្រាប់បទពិសោធន៍ក្រោយព្យាបាលជាសះស្បើយ (មានវីដេអូ)

  • 2020-03-17 06:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​អ្នក​បើកបរ​តាក់ស៊ី​ម្នាក់​ដែល​បាន​ឆ្លង​កូរ៉ូណាវីរុស​មុន​គេ​ក្នុង​ប្រទេស​ថៃ បាន​ធ្វើ​ការ​រៀបរាប់​បទ​ពិសោធន៍​របស់​ខ្លួន​ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ​ពី​វីរុស​នេះ។

បុរស​វ័យ ៥០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ឆ្លង​វីរុស​កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ ប៉ុន្តែ​លោក​បាន​ធ្វើ​ការ​ព្យាបាល និង​ជា​សះ​ស្បើយ​ឡើង​វិញ​ហើយ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ទី ៥​ខែ​កុម្ភៈ។ បុរស​ខាង​លើ​ឲ្យ​ដឹង​ថា "និយាយ​ឲ្យ​ចេញ​ពី​ចិត្ត​តែ​ម្ដង ខ្ញុំ​មិន​បន្ទោស​នរណា​ម្នាក់​នោះ​ទេ។ ខ្ញុំ​ជឿ​ថា​គ្មាន​នរណា​ម្នាក់​ក្នុង​ពិភពលោក​នេះ ចង់​ចម្លង​មេរោគ​ដល់​អ្នក​ដទៃ​ទេ។ មូលហេតុ​ដែល​ខ្ញុំ​ឆ្លង​ជំងឺ គឺ​ដោយ​សារ​តែអ្នក​ផ្ទុក​មេរោគ​មិន​បាន​ដឹង​ថា​ខ្លួន​គាត់​ឆ្លង​វីរុស។”

ជាមួយគ្នា​ដែរ បុរស​ជា​អ្ន​កបើក​តាក់​ស៊ី បាន​ធ្វើ​ការ​ជូន​ពរ​ឲ្យ​ប្រទេស​ចិន​ខណៈ​ពេល​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ូណាវីរុស។ លោក​ក៏​បាន​សម្ដែង​ការ​ស្វាគមន៍​ជនជាតិ​ចិន​មក​កាន់​ប្រទេស​ថៃ ដោយ​មិន​មាន​ការ​រើសអើង​នោះ​ឡើយ ហើយ​លោក​ជឿ​ថា​ពិភពលោក​គួរ​តែ​រួម​ដៃ​គ្នា​ដើម្បី​ប្រឈម​មុខ​នឹង​ជំងឺ​ដែល​កំពុង​ផ្ទុះ​ឡើង​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CGTN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់