• 2020-03-19 08:27:45
  • ព័ត៌មាន

រំភើបជំនួស! ពេទ្យចិនរាប់ពាន់នាក់ អាចទៅផ្ទះវិញហើយ ក្រោយប្រយុទ្ធ COVID-19 អស់រាប់ខែ (វីដេអូ)

  • 2020-03-19 08:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ពេទ្យ​មក​ពី​ខេត្ត Yunnan បាន​ធ្វើ​ការ​លើក​ដៃ​លា​គ្នា​ជា​លើក​ចុង​ក្រោយ​នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ Tianhe ទីក្រុង Wuhan កាល​ពី​ថ្ងៃ​ទី ១៨​ខែ​មីនា​កន្លង​ទៅ។ ក្រុម​គ្រូពេទ្យ និង​ជំនួយ​ការ​សរុប ២ ៥២០​នាក់ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ចំនួន ២២​ជើង​ដើម្បី​ចាក​ចេញ​ពី​ទីក្រុង​ដែល​ផ្ទុះ​វីរុស​កូរ៉ូណា​ឡើង។ ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ទីក្រុង Wuhan ដើម្បី​ជួយ​ព្យាបាល​អ្នក​ជំងឺ និង​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​វីរុស​ឆ្លង Covid-19 អស់​រយៈ​ពេល​ជា​ច្រើន ដោយ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ, មិត្តភក្ដិ និង​មនុស្ស​ជា​ទី​ស្រឡាញ់។ ឥឡូវ​នេះ ពួកគេ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​ពេល​ដែល​ក្រុង Wuhan ធ្លាក់​ចុះ​ចំនួន​អ្នក​ឆ្លង​រហូត​ដល់ ០​ករណី។ នៅ​ពេល​ចុះ​ចត​ទៅ​ដល់​ស្រុក​កំណើត​របស់​ខ្លួន​វិញ យន្ដហោះ​ដឹក​ក្រុម​គ្រូពេទ្យ​ទាំង​អស់ ត្រូវ​បាន​ទទួល​ការ​បាញ់​ទឹក​ពី​លើ​ខ្វែង​គ្នា ដើម្បី​ជា​ការ​បង្ហាញ​ការ​គោរព​ដឹងគុណ​ចំពោះ​ការ​លះបង់​របស់​គ្រូ​ពេទ្យ​ទាំង​អស់​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម