• 2020-03-23 00:10:13
  • ព័ត៌មាន

អាល្លឺម៉ង់ ហាមពលរដ្ឋជួបជុំគ្នាលើសពី២នាក់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

  • 2020-03-23 00:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសអាល្លឺម៉ង់ បានពង្រីកការហាមឃាត់របស់ខ្លួន ដើម្បីព្យាយាមទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ ដោយហាមឃាត់ពលរដ្ឋក្នុងការជួបជុំគ្នាជាសាធារណៈ ដែលមានមនុស្សច្រើនជាងពីរនាក់ឡើងទៅ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោកស្រីអធិការបតី Angela Merkel បាននិយាយថា "ឥរិយាបទរបស់យើងផ្ទាល់ គឺជាវិធីដែលមានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយអត្រាឆ្លង"។

លើសពីនេះ វិធានការណ៍ទប់ស្កាត់ខាងលើ រួមមានការបិទហាងធ្វើសក់, ហាងកែសម្ផស្ស និងហាងម៉ាស្សាផងដែរ ខណៈហាងដែលមិនចាំបាច់ផ្សេងទៀត ត្រូវបានបិទរួចទៅហើយ។

គួរឲ្យដឹងថា រហូតមកដល់ពេលនេះ អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេមួយនៅអឺរ៉ុប មានករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨ ៦១០ករណី និង មានមនុស្សស្លាប់ដោយសារជំងឺនេះ ៥៥នាក់មកហើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់