• 2020-03-27 02:27:06
  • ព័ត៌មាន

អ្នកឆ្លង Covid-19 កើនលើសកន្លះលាននាក់ទូទាំងពិភពលោក ក្រោយអាមេរិកឡើងឈរលេខ១

  • 2020-03-27 02:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិត​មកត្រឹម​ពេលនេះ អស់​រយៈ​ពេល​ជិត ៤​ខែ​ហើយ​ដែល​មេរោគ Covid-19 ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន វាយ​ប្រហារ​ទូទាំង​ពិភពលោក​បណ្ដាល​ឲ្យ​អ្នក​ឆ្លង​កើនឡើង​លើស ៥០​ម៉ឺន​នាក់។

យោង​តាម​ទិន្នន័យ​ជាក់លាក់​បង្ហាញ​ថា ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូ​ទាំង​ពិភពលោក​កើនឡើង​ដល់ ៥២៦ ៥៤៤​ករណី​ទូទាំង​ពិភពលោក ក្នុង​នោះ​អ្នក​ស្លាប់​មាន ២៣ ៩៥០​នាក់។ របាយការណ៍​នេះ បាន​ចេញ​ក្រោយ​ពេល​ដែល​សហរដ្ឋអាមេរិក ដែលមានប្រជាជន ៣៣០លាននាក់ខាងលើ មានករណីឆ្លងជំងឺកូវីដ១៩ សរុប ៨២ ៤០៤ករណី វ៉ាដាច់ប្រទេសចិន ៨១ ២៨៥ករណី និងអ៊ីតាលី ៨០ ៥៣៩ករណីគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានចំនួនករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតនៅលើពិភពលោក ខណៈដែលមន្ទីរពេទ្យកាន់តែច្រើនឡើងៗ បានរាយការណ៍ថាកំពុងទទួលអ្នកជំងឺកូវីដ១៩ យ៉ាងច្រើនលើសលប់ ហើយជនជាតិអាមេរិកចំនួន ៤០ភាគរយ ត្រូវស្ថិតក្រោមបញ្ជាឲ្យនៅដាច់ពីគេ ដើម្បីការពារការរីករាលដាលនៃជំងឺទៀតផង។ គួរឲ្យដឹងថា រហូតមកទល់ពេលនេះ នៅសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ១ ១៧៨នាក់មកហើយ ដោយសារជំងឺកូវីដ១៩៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់