
- 2020-03-27 09:56:03
- ព័ត៌មាន
មិនពិបាកចេញក្រៅ! Sabay សូមបង្ហាញហាងអាហារជាច្រើនមុខ អាចកុម៉្មង់ និងដឹកជូនដល់ផ្ទះ!
- 2020-03-27 09:56:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនពិបាកចេញក្រៅ! Sabay សូមបង្ហាញហាងអាហារជាច្រើនមុខ អាចកុម៉្មង់ និងដឹកជូនដល់ផ្ទះ!
ចន្លោះមិនឃើញ
វីរុសកូវីដ១៩ កំពុងវាយលុកប្រទេសជាច្រើនក្នុងលោក រួមទាំងកម្ពុជាយើងផងដែរ។ ក្នុងកាលៈទេសៈនេះ ប្រិយមិត្តប្រាកដជាមិនចង់ចេញពីផ្ទះនោះទេ សូម្បីតែទៅញ៉ាំអាហារដែលអ្នកចូលចិត្ត ក៏មិនចង់ទៅដែរ។ ដើម្បីបង្កភាពងាយស្រួល Sabay សូមបង្ហាញប្រិយមិត្តនូវហាងអាហារជាច្រើន ដែលនៅបើកជាធម្មតាអំឡុងពេលនេះ ហើយជាពិសេស គឺមានសេវាដឹកជញ្ជូនដល់ផ្ទះតែម្ដង។ ចង់ដឹងថាមានហាងណាខ្លះ សូមមើលបញ្ជីខាងក្រោមនេះ៖
១. ហាង Carl's Jr. Cambodia៖ ជាហាងជំនាញខាងអាហារ Fast Food ជាពិសេសគឺ ប៊ឺហ្គ័រ។ ក្រៅពីប៊ឺហ្គ័រ ក៏មានសាំងវ៉ិចសាច់ត្រី រួមនឹងអាហារ និងភេសជ្ជៈច្រើនមុខផ្សេងទៀត។ ប្រិយមិត្តក៏អាចទំនាក់ទំនងបញ្ជាទិញ ដោយមានសេវាដឹកជញ្ជូនដល់ផ្ទះតាមរយៈលេខ 095 328 328។
២. Domino's Pizza (ដូមីណូភីហ្សា) ៖ ជាហាង ភីហ្សា ដែលប្រើប្រាស់ម្សៅធ្វើនំថ្មី ធ្វើភ្លាមៗបំពេញតាមចិត្តអតិថិជន។ ប្រិយមិត្តអាចកុម្ម៉ង់ទិញបាន តាមលេខ 1800 20 20 (សេវាដឹកជញ្ជូនឥតគិតថ្លៃ)។ បើប្រិយមិត្តទិញពេលនេះ គឺហាងនឹងដក ១ដុល្លារ យកបរិច្ចាគទៅកាន់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។
៣. YELLOW CAB ហាងនេះក៏ជាអ្នកជំនាញចម្អិនភីហ្សាដែរ ហើយនៅអំឡុងពេលនេះក៏មានការបញ្ចុះតម្លៃពិសេស។ ទន្ទឹមនឹងនេះក៏មានសេវាដឹកជញ្ជូនផងដែរ អាចទំនាក់ទំនងតាមរយៈលេខ 069 797 955។
៤. ហាង AL’s Tacos៖ ហាងនេះជាប្រភេទអាហារសម្រន់ ដែលជាអ្នកឯកទេសធ្វើនំឆ្ងាញ់ គឺនំ Tacos ដែលមានដើមកំណើតពី ម៉ិកស៊ីកូ។ ចង់ហូបនំឆ្ងាញ់ មកពីម៉ិកស៊ីកូអាចកុម្មង់បានតាមរយៈលេខ 081 822 262**
៥. Cold Stone Creamery Cambodia ហាងការ៉េម Cold Stone Creamery Cambodia ផលិតឡើងដោយប្រើប្រាស់គ្រឿងផ្សំ ទាំងទឹកដោះគោ ក្រែម ក៏ដូចជាផ្លែឈើដែលមានគុណភាពខ្ពស់។ អាចកុម្ម៉ង់បានតាមរយៈសេវាដឹកជញ្ជូន Nham24 ឬទំនាក់ទំនងលេខ 023 222 353។
៦. LOUISIANA FAMOUS ប្រិយមិត្តដែលនិយម មាន់បំពងដ៏ស្រួយស្រឹប ប៊ឺហ្គឺដ៏ឆ្ងាញ់ គឺអាចស្វែងរកហាងមួយនេះបាន។ អាចទំនាក់ទំនងសេវាដឹកជូនដល់ផ្ទះតាមលេខ៖ 096 689 7897។
៧. ភោជនីយដ្ឋាន PappaRich Cambodia ហាងនេះមានម្ហូបច្រើនប្រទេស ក្នុងនោះមានអាហារម៉ាឡេស៊ី និងសិង្ហបុរី ផងដែរ។ សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយប្រិយមិត្តគ្រាន់តែបញ្ជាទិញអាហារចាប់ពី ២០ដុល្លារឡើងទៅ ដោយអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ដើម្បីកុម្មង់អាហារ គឺ 095 328 328។
៨. ផ្ទះត្រីសាល់ម៉ុន គ្រាន់តែឃើញឈ្មោះហាង ក៏ដឹងដែរថា ជាអ្នកឯកទេសខាងត្រីសាលម៉ុន ។ ផ្ទះត្រីសាលម៉ុន មានទាំងអាហារពេលព្រឹក អាហារកុម្ម៉ង់ថ្ងៃត្រង់ និងល្ងាច ពោលគឺបើកពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ១១យប់។ ប្រិយមិត្តអាចបញ្ជាទិញបានតាមរយៈលេខទូរសព្ទ៖ 061221113/ 061221114/ 089406129។
៩. Gyu-Kaku Japanese BBQ Cambodia ជាហាងសាច់អាំងបែបជប៉ុន។ បើប្រិយមិត្តចង់សាករសជាតិបែបជប៉ុន អាចកុម្ម៉ងយកមកផ្ទះបាន ទាក់ទងតាមលេខ៖ 023 222 289 / 095 328 328។
១០. ភោជនីយដ្ឋាន One More៖ ជាហាងលក់ម្ហូបច្រើនមុខ។ ប្រិយមិត្តគ្រាន់តែចូលទៅកាន់ផេក One More ហើយ ស្កេនបាកូដ នឹងឃើញមុខទំនិញមុខម្ហូបជាច្រើនដែលលោកអ្នកត្រូវការ។ អាចកុម្ម៉ង់បានតាមរយៈលេខ 023 888 555។
១១. ហាង ៩៩៩ ចំពោះហាងមួយនេះ មានលក់ បាយ បបរ គុយទាវ ហើយអាហារពិសេសជាងគេនោះគឺនំបញ្ចុកខួរក្ដាម។ ប្រិយមិត្តចង់កុម្ម៉ង់យកមកផ្ទះ អាចទំនាក់ទំនងតាមរយៈលេខ 017 26 94 72។
១២. ភោជនីយដ្ឋាន ផាកកាហ្វេ៖ ផាកកាហ្វេ ជាហាងលក់អាហារច្រើនប្រភេទ ដែលមានអាយុកាលជាច្រើនឆ្នាំមកហើយ។ ប្រិយមិត្តអាចកុម្ម៉ង់បាន តាមរយៈលេខទូរសព្ទ 023 920 920។
១៣. ហាងស្លឹកម្រុំ៖ ជាអ្នកជំនាញខាងធ្វើម្ហូប ដែលមានលក់អាហារពេលព្រឹក ថ្ងៃត្រង់ និង ល្ងាចផងដែរ។ ប្រិយមិត្តអាចទំនាក់ទំនងកុម្ម៉ង់បានតាមរយៈលេខ 081 786 699។
១៤. FitBowl (ហ្វីតប៊ូល)៖ ភោជនីយដ្ឋាន ហ្វីតប៊ូល ជាអ្នកជំនាញធ្វើម្ហូបខ្មែរច្រើនមុខ។ ហាងនេះ ក៏មានសេវាដឹកជញ្ជូនផងដែរ ដូច្នេះកុំភ្លេចទាក់ទងតាមរយៈលេខ 069 333 879។
១៥. GOGOS CAMBODIA មិនចាំបាច់ទៅដល់កូរ៉េ ហាង GOGOS ក៏មានអាហារបែបកូរ៉េច្រើនមុខដែរ។ ប្រិយមិត្តអាចកុម្ម៉ង់ទិញបានតាមរយៈលេខទូរសព្ទ 016 644 024។
១៦. MASHISOYO ហាងមួយនេះក៏ជាអ្នកជំនាញខាងស៊ុបកូរ៉េដែរ ហើយប្រសិនបើប្រិយមិត្តចង់ហូបស៊ុបជាលក្ខណៈផ្ទាល់ខ្លួន ឬគ្រួសារ អាចកុម្មង់បានតាមរយៈលេខទូរសព្ទ៖ 010 997928
១៧. ភោជនីយដ្ឋាន S&P ងាកចេញពីមុខម្ហូបបែបកូរ៉េ យើងមកសាករសជាតិម្ហូបអាហារបែបថៃវិញម្ដង។ អាចកុម៉្មង់បានតាមរយៈលេខ 085 639 988 ឬតាម Nham24 និង theSpeedDelivery ។
ចង់ដឹងបញ្ជីអាហារ ភេសជ្ជៈ ឬទំនិញជាច្រើនទៀត កុំភ្លេចតាមដាន Sabay ណា! Sabay នឹងបន្តបង្ហាញហាងជាច្រើនទៀត មិនមែនតែចំណីអាហារនោះទេ។ សម្រាប់ហាងដែលចង់ឲ្យអតិថិជន បានដឹងពីប្រូម៉ូសិនរបស់ខ្លួន អំឡុងពេលនេះ សូមទាក់ទងមកកាន់ Sabay តាមរយៈលេខទូរសព្ទ 089 777 670 ៕