- 2020-03-28 03:22:18
- ព័ត៌មាន
ការប្រែប្រួលនៃឥរិយាបថទិញទំនិញរបស់ពលរដ្ឋកម្ពុជា ជំរុញឲ្យវិស័យផ្សារទំនើបកើនឡើង
- 2020-03-28 03:22:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រែប្រួលនៃឥរិយាបថទិញទំនិញរបស់ពលរដ្ឋកម្ពុជា ជំរុញឲ្យវិស័យផ្សារទំនើបកើនឡើង
ចន្លោះមិនឃើញ
អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានមើលឃើញពីឱកាសធំៗក្នុងការវិនិយោគលើមណ្ឌលផ្សារទំនើបក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ដោយសារពលរដ្ឋវ័យក្រោម៣០ឆ្នាំ មានការផ្លាស់ប្ដូរឥរិយាបថនៃការទិញទំនិញរបស់ខ្លួន។
លោក Michael Vong នាយកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយដែលមានប្រជាជន ៦០% មានវ័យក្រោម៣០ឆ្នាំ។ ពលរដ្ឋស្ថិតក្នុងវ័យនេះមានចំណង់ចំណូលចិត្តប្លែក ដោយចង់ស្វែងរកអ្វីដែលថ្មី ទាន់សម័យ និងឆាប់រហ័ស។
លោក Michael Vong បានអះអាងថា៖ «តម្រូវការរបស់ពួកគេ គឺជារឿងល្អសម្រាប់ការវិនិយោគលើវិស័យផ្សារទំនើប ពីព្រោះផ្សារទំនើបបានដោះស្រាយបញ្ហាទាំងអស់នោះ ដោយប្រមូលផ្ដុំទំនិញគ្រប់ប្រភេទ មកដាក់ក្រោមដំបូលតែមួយ និងឆ្លងកាត់ការត្រួតពិនិត្យតាមស្ដង់ដារប្រកបដោយអនាម័យខ្ពស់ ធ្វើឲ្យអតិថិជនមានភាពងាយស្រួល ចំណេញពេលវេលា និងអាចទុកចិត្តបាន»។
មួយវិញទៀត លោក Michael Vong បានបន្ថែមថា ផ្សារទំនើបមានតែ ៣០%ប៉ុណ្ណោះ ខណៈឯទីផ្សារធម្មតាមានរហូតទៅដល់ ៧០%ឯណោះ ដែលនេះជាឱកាសដ៏ល្អមួយសម្រាប់ផ្សារទំនើប ជីប ម៉ុង កំពុងជួយបំពេញតម្រូវការទាំងនេះ។
លោក Michael Vong បញ្ជាក់ថា ក្នុងរយៈពេល៣ឬ៥ឆ្នាំទៅមុខ ផ្សារទំនើបថ្មីៗជាច្រើននឹងចាប់កំណើត ជាពិសេសផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីលថែល ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ដែលកំពុងតែងាកមករកការទិញទំនិញតាមផ្សារទំនើប៕
អត្ថបទទាក់ទង៖ ផ្សារទំនើបជីប ម៉ុង បង្ហាញយុទ្ធសាស្រ្ដ ដើម្បីសម្រេចមហិច្ឆិតានាំមុខគេ ក្នុងទីផ្សារលក់រាយនៅកម្ពុជា