• 2020-04-02 06:36:09
  • ព័ត៌មាន

សេវាកម្មផ្ទេរប្រាក់ពី Liiv KB Cambodia ទៅ AMK ចាប់ដំណើរការហើយ

  • 2020-04-02 06:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើលឃើញពីកំណើននិងតម្រូវការនៃការផ្ទេរប្រាក់របស់អតិថិជនតាមរយៈអេប Liiv KB Cambodia ធនាគារគូកមីនកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។

ចាប់ពីពេលនេះទៅ អតិថិជនរបស់អេប Liiv KB Cambodia របស់ធនាគារគូកមីនកម្ពុជា អាចធ្វើការផ្ទេរប្រាក់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទាំងអ្នកមានគណនី និងមិនមានគណនី (តាមរយៈលេខទូរស័ព្ទ) បានយ៉ាងងាយស្រួល និងចំណាយកម្រៃសេវារឹតតែទាប។ សម្រាប់ការផ្ទេរប្រាក់ទៅកាន់អ្នកមិនមានគណនី (តាមលេខទូរស័ព្ទ) អតិថិជនចំណាយកម្រៃសេវាចាប់ពី 5កាក់ប៉ុណ្ណោះ ហើយអ្នកទទួលអាចធ្វើការដកប្រាក់នៅតាមភ្នាក់ងារជាង 5000កន្លែងរបស់ អេ អឹម ខេ ទូទាំងប្រទេស។ ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក អេប Liiv KB Cambodia ក៏មានផ្ដល់សេវាកម្មផ្ទេរប្រាក់ពីកូរ៉េមកកម្ពុជា ទូទាត់ប្រាក់តាមហាង ទិញកាតទូរស័ព្ទ និងស្នើសុំប្រាក់កម្ចីទិញផ្ទះឬកម្ចីអាជីវកម្មផងដែរ។

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទៅកាន់សាខាធនាគារគូកមីនកម្ពុជាទាំង 6 សាខា រួមមានទីស្នាក់ការកណ្ដាល (សម្ដេចប៉ាន) សាខាទួលគោក សាខាទួលទំពូង សាខាទឹកថ្លា សាខាស្ទឹងមានជ័យ សាខាច្បារអំពៅ ឬលោកអ្នកអាចទំនាក់ទំនងមកកាន់ 023 999 300 ឬទំព័រហ្វេសប៊ុករបស់យើង Kookmin Bank Cambodia

អត្ថបទ៖ រ័ត្ន

មតិយោបល់