- 2020-04-08 10:53:01
- ព័ត៌មាន
មិនខ្ចីលាក់! ឧកញ៉ា ឡេងណាវ៉ាត្រា បង្ហើប ៥ចំណុចប្រឡូកក្នុងទីផ្សារកសិផលធម្មជាតិនៅកម្ពុជា
- 2020-04-08 10:53:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្ចីលាក់! ឧកញ៉ា ឡេងណាវ៉ាត្រា បង្ហើប ៥ចំណុចប្រឡូកក្នុងទីផ្សារកសិផលធម្មជាតិនៅកម្ពុជា
ចន្លោះមិនឃើញ
ធ្លាប់តែរកស៊ីក្នុងវិស័យអចលនទ្រព្យ តែបច្ចុប្បន្នលោក ឧកញ៉ា វ័យក្មេង ឡេងណាវ៉ាត្រា បានបន្ថែមជំនួញថ្មីមួយទៀត គឺផ្សារកសិផលធម្មជាតិ។ ទើបតែចាប់ដំណើរការថ្មីៗ បច្ចុប្បន្ន ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ពិតជាមានភាពលេចធ្លោខ្លាំង ទាក់ទាញបានទាំងភ្ញៀវជាតិ និងអន្តរជាតិចូលមកជាវ ត្រី សាច់ បន្លែ ផ្លែឈើ និងផលិតផលខ្មែរជាច្រើនទៀតហូរហែ ពិសេសលើសេវាចុចកុម្ម៉ងតាម app នឹងដឹកជូនដល់ផ្ទះយ៉ាងរហ័សទាន់ចិត្ត។
« ផ្សារកសិផលធម្មជាតិយើង គឺ ដាក់លក់តែ ផលិតផលខ្មែរ និង កសិផលធម្មជាតិដែលធានាសុវត្ថិភាព និង ល្អចំពោះសុខភាព ។ គោលដៅរបស់យើង គឺ ចង់លើកស្ទួយផលិតផលខ្មែរក្នុងស្រុក ដោយការប្រមូលទិញរាល់ផលិតផលកសិករខ្មែរ ដែលដាំដុះដោយធម្មជាតិ ពីគ្រប់ខេត្តក្រុងទូទាំងប្រទេស» ។ នេះបើតាមការលើកឡើងរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា។
ឆ្លើយតបនឹងសំណួរថាតើផ្សារកសិផលធម្មជាតិថ្មីនេះ នឹងមានអ្វីពិសេស ដើម្បីទាក់ទាញបានការគាំទ្រពីអតិថិជន ខណៈវិស័យផ្សារកសិផលធម្មជាតិនៅកម្ពុជាហាក់ចាប់ផ្តើមចង្អៀត លោកឧកញ៉ា បង្ហើបប្រាប់ ៥ចំណុច ដូចជា ៖
១. បន្លែដាំដុះដោយប្រជាជនខ្មែរសុទ្ធសាធ ៖ គ្រប់ត្រី សាច់ បន្លែ ផ្លែឈើ ដែលមានដាក់លក់នៅក្នុងហាង សុទ្ធតែជាផលិតផលរបស់កសិករខ្មែរ ត្រូវបានពិនិត្យមើលគុណភាពដោយក្រុមបច្ចេកទេសជំនាញថាពិតជា គ្មានជាតិគីមី នាំឲ្យប៉ះពាល់ដល់សុខភាពប្រាកដមែន។ នាំគ្នាជួយគាំទ្រផលិតផលជាតិ នោះប្រជាកសិករខ្មែរនឹងមានជីវភាពកាន់តែប្រសើរឡើង។
២. ធានាទំនុកចិត្តលើ គុណភាព និងសុវត្ថិភាពបំផុត (គិតគូរដល់សុខភាពជាចម្បង) ៖ មុនសម្រេចទទួលយកផលិតផល កសិផលធម្មជាតិ ពីកសិករដៃគូ ផ្សារមានក្រុមការងារចុះពនិត្យតំបន់ដែលដាំដុះដល់ទីតាំងតែម្តង។ លើសពីនេះទៀត មុនសម្រេចដាក់លក់ក្នុងផ្សារ រាល់ផលិតផលទាំងអស់ត្រូវឆ្លងការពិនិត្យគុណភាព មួយតង់ទៀតដោយក្រុមជំនាញនៅមជ្ឈមណ្ឌលត្រួតពិនិត្យប្រមូលផ្ដុំគុណភាព ឧបត្ថម្ភដោយប្រទេស ជប៉ុន និងបណ្ដុះបណ្ដាល បច្ចេកទេស លក្ខណៈ ស្តង់ដារ ពី ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ប្រទេស ជប៉ុន ហៅ កាត់ ថា(JICA) ទទួល ស្គាល់ ដោយ ក្រសួងកសិកម្ម ។
៣. App សម្រាប់កុម្ម៉ង់ ៖ មិនចាំបាច់តេកុម្ម៉ង់តាមលេខទូរស័ព្ទក៏បាន ចុចទិញតាម App ងាយស្រួល ទំនើបទាន់សម័យ។ លោកអ្នកគ្រាន់តែចុចលើប្រភេទទំនិញដែល អ្នកចង់បាន រួចដាក់សម្គាល់ទីតាំង និងលេខទូរស័ព្ទរបស់អ្នកជាការស្រេច។
៤.សេវាកម្មដឹកជូនដល់ផ្ទះត្រឹម ២០នាទី ៖ លោកអ្នកមិនចាំបាច់ទៅផ្ទាល់នោះទេ ជាក់ស្ដែងបញ្ហាវីរុសកូវីដ១៩ កំពុងវាយលុកពេញប្រទេសផង ហេតុនេះសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត កុម្ម៉ង់ភ្លាមបានភ្លែត សម្រាប់អ្នកនៅទីក្រុងចំណាយពេលត្រឹម ២០នាទីប៉ុណ្ណោះ។
៥. ទូរស័ព្ទកុម្ម៉ង់ទិញឥតគិតថ្លៃ ៖ សម្រាប់ការកុម្ម៉ង់ទិញបន្លែតាមលេខទូរសព្ទ ០១១ ៤៤៤ ៤៤៤ គឺមិនមានអស់ថ្លៃសេវាទូរសព្ទនោះទេ ព្រោះខាងក្រុមហ៊ុនជាអ្នកចំណាយ។
មិនត្រឹមតែងាយស្រួលនោះទេ ប៉ុន្តែចំណេញទាំងពេលវេលា ចំណេញទាំងលុយកាក់ និងសុខភាព។ អ្វីដែលពិសេសនោះ គ្រប់បន្លែ ផ្លែឈើដែលដាក់លក់ក្នុងហាងសុទ្ធតែមានការត្រួតពិនិត្យត្រឹមត្រូវ ច្បាស់លាស់ថា ពិតជាធម្មជាតិ និងសុវត្ថិភាពសម្រាប់អតិថិជនយកទៅបរិភោគ។
ទាំងកសិករខ្មែរ ទាំងអ្នកបរិភោគ សុទ្ធតែទទួលបានផលប្រយោជន៍ល្អទាំងសងខាង។ គំនិតទាំងនេះគឺផ្ដើមចេញពី ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលជាតិខ្លួន។ ដើម្បីសុវត្ថិភាព និងសុខភាពបែរមកញ៉ាំបន្លែផ្លែឈើ ដែលមានការត្រួតពិនិត្យត្រឹមត្រូវទើបល្អ។
ទីតាំងផ្សារ ៖ អគារ #S3-17, តាមបណ្តោយផ្លូវ ឧកញ៉ាទេពផន st. (182) ផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យារ។
តោះ ! សាកចុចកុម្ម៉ង ឥលូវនេះបាន ៖
អត្ថបទទាក់ទង់៖ ក្រៅពីបន្លែ-សាច់ស្រស់ មានផលិតផលខ្មែរជាច្រើនមុខប្លែកៗ នៅផ្សារកសិផលធម្មជាតិ ចុចកុម្ម៉ង ដឹកជូនដល់ផ្ទះភ្លាម