- 2020-04-05 01:15:00
- ព័ត៌មាន
ស្រួលរកគ្មាន! រាល់ព្រឹកអាចចុចទិញបន្លែ-សាច់ស្រស់ៗល្អចំពោះសុខភាពតាមApp នេះដឹកជូនដល់ផ្ទះរហ័សទាន់ចិត្ត
- 2020-04-05 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រួលរកគ្មាន! រាល់ព្រឹកអាចចុចទិញបន្លែ-សាច់ស្រស់ៗល្អចំពោះសុខភាពតាមApp នេះដឹកជូនដល់ផ្ទះរហ័សទាន់ចិត្ត
ចន្លោះមិនឃើញ
ខុសប្លែកពីទំនិញផ្សេង តាមទម្លាប់បងប្អូនខ្មែរយើងមិនងាយទិញឡើយ បន្លែត្រី សាច់ ឬ គ្រឿងទេសធ្វើម្ហូបស្រស់ៗ តាមអនឡាញព្រោះបារម្ភខ្លាចគេដឹកជូនរបស់គុណភាពមិនល្អ ដូចបានទៅប៉ះ ស្ទាបកាន់ និងពិនិត្យមើលដោយផ្ទាល់ភ្នែកដូចទិញនៅតាមហាង។
តែដោយសារបច្ចុប្បន្នគ្រប់គ្នាមិនចង់ចេញក្រៅផ្ទះ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃកូវីដ១៩ វាដល់ពេលដែលត្រូវងាកមក ទិញបន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿងទេសធ្វើម្ហូបប្រចាំថ្ងៃ តាមអនឡាញហើយ ។
អស់កង្វល់! ព្រោះនៅផ្សារកសិផលធម្មជាតិ ឡេងណាវ៉ាត្រា ធានាផ្តល់ជូនតែបន្លែ ត្រីសាច់ ស្រស់ៗ ជាប្រចាំ និងផលិតផលជាច្រើនមុខ ដែលធានាគុណភាព គ្មានសារធាតុគីមីដែលប៉ះពាលដល់សុខភាពឡើយ ។
« យើងពិតជាយកចិត្តទុកដាក់ខ្លាំងបំផុតលើគុណភាព ព្រោះយើងដឹងថាគ្រប់គ្នាស្រលាញ់សុខភាព ហើយផ្សាររបស់យើងមិនបើកលក់ត្រឹមមួយថ្ងៃនោះទេ។ដូច្នេះការរក្សាឲ្យបាននូវគុណភាព និងទំនុកចិត្តពីអតិថិជន គឺគោលការណ៍ចម្បងរបស់ផ្សារកសិផលធម្មជាតិយើង»។ នេះបើតាមការឲ្យដឹងពី តំណាងផ្សារ កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។
«គោលដៅរបស់យើងគឺ ចង់ឲ្យ គ្រប់ពេលបងប្អូនចង់បានបន្លែ ផ្លែឈើ សាច់ត្រីស្រស់ៗ និងផលិតផលខ្មែរគ្រប់ភេទដែលធានាគុណភាព និងសុវត្ថិភាពចំពោះសុខភាព បងប្អូនគិតដល់ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ ស្លាកសញ្ញាផ្សារកសិផលធម្មជាតិរបស់យើង គឺជាការធានាបញ្ជាក់លើគុណភាព និងតម្លៃ ដែលបងប្អូនអាចជឿទុកចិត្តបានគ្រប់ពេលវេលា » ។ លោកបញ្ជាក់បន្ថែម។
ជាក់ស្តែង រាល់ផលិតផលដែលដាក់លក់ក្នុងផ្សារសុទ្ធតែបានឆ្លងកាត់ការពនិត្យគុណភាពយ៉ាងមត់ចត់ដោយក្រុមការងារដែល មានជំនាញតាមបច្ចេកទេស និងស្តង់ដារត្រួតពិនិត្យគុណភាពបែបជប៉ុន របស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិប្រទេសជប៉ុនហៅកាត់ថា(JICA) ទទួលស្គាល់ដោយក្រសួងកសិកម្ម។
ផលិតផលកសិកម្មនេះទៀតសោត គឺបានមកពី ចម្ការកសិករខ្មែរពិតៗ នៅតាមខេត្តចំនួន ១៨ ក្នុងប្រទេសដែលត្រូវបានក្រុមបច្ចេកទេសរបស់ផ្សារចុះទៅមើលដល់ទីតាំងដោយផ្ទាល់ ដើម្បីឲ្យប្រាកដថាពិតជាមានរបៀបដាំត្រឹមត្រូវ មិនប្រើជីគីមីប៉ះពាល់សុខភាពមែន។
តោះ! ចង់ដឹងច្បាស់ថាធានាគុណភាពកម្រិតណាអាចសាកចុចកុម្ម៉ង់បានឥលូវនេះ តាមរយៈ ៖
ទីតាំងផ្សារ ៖ អគារ #S3-17, តាមបណ្តោយផ្លូវ ឧកញ៉ាទេពផន st. (182) ផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យារ
វិបសាយ ៖ ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា
Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត]
លេខទូរស័ព្ទកុម្ម៉ង់ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ។
គ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ក៏បាន ក្រុមការងារនឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេល តែ ២០នាទីប៉ុណ្ណោះ៕
អត្ថបទទាក់ទង ៖