• 2020-04-07 08:50:06
  • ព័ត៌មាន

ចូលរួមទប់ស្កាត់កូវីដ ដោយទំនួលខុសត្រូវខ្ពស់ អេ អឹម ខេ រំលឹកឲ្យការពារខ្លួន និងប្រើសេវាអនឡាញ

  • 2020-04-07 08:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូវីដ១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកជាប្រចាំនូវវិធីសាស្ត្រការពារខ្លួន កាត់បន្ថយហានិភ័យ ទៅកាន់បុគ្គលិក អតិថិជន និងសាធារណជនទូទៅ តាមរយៈសារអប់រំផ្សេងៗ ជារូបភាព និងវីដេអូអប់រំខ្លី ដែលធ្វើឡើងតាមបណ្ដាញទំនាក់ទំនងសង្គម និងសារព័ត៌មានផ្សេងៗ។

ដើម្បីចូលរួមចំណែកអនុវត្តតាមគោលការណ៍រក្សាគម្លាតសង្គម របស់ក្រសួងសុខាភិបាល លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា៖ «ជៀសវាងការជួបគ្នាផ្ទាល់ អេ អឹម ខេ ណែនាំឲ្យអតិថិជន ប្រើប្រាស់នូវកម្មវិធីតាមទូរស័ព្ទដៃ AMK Moblie App ដែលអាចទូទាត់ទំនិញ បង់វិក្កយបត្រ ទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ ផ្ទេរប្រាក់ ត្រួតពិនិត្យសាច់ប្រាក់ក្នុងគណនីរបស់ខ្លួន និងប្រតិបត្តិការផ្សេងៗគ្រប់ទីកន្លែង» ។

មួយវិញទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) នៅតែផ្ដល់សេវាកម្មល្អជូនដល់អតិថិជនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ គ្រប់អតិថិជន និងបុគ្គលិក ទាំងអស់ត្រូវបានវាស់កម្ដៅ និងតម្រូវឲ្យលាងដៃជាមួយទឹកអាល់កុលជាមុនសិនមុនអនុញ្ញាតឲ្យចូលក្នុងការិយាល័យ។ ម្យ៉ាងទៀតគ្រប់ការិយាល័យ អេ អឹម ខេ ត្រូវបានសម្អាតយ៉ាងដិតដល់ បាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការការពារយ៉ាងហ្មត់ចត់។

ប្រធាននាយកប្រតិបត្តិរូបនេះបានសង្កត់ធ្ងន់ថា៖ «សុខុមាលភាព សុវត្ថិភាពអតិថិជន និងបុគ្គលិកជាទ្រព្យដ៏មានតម្លៃសម្រាប់យើង។ ជំនួសឲ្យការភ័យខ្លាច ប្រជាជនកម្ពុជាទាំងអស់គួរស្វែងយល់ពីជំងឺនេះឲ្យបានច្បាស់ និងចូលរួមការការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិពីជំងឺនេះ»។

ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក្រសួងដែលពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រូពេទ្យ និងបុគ្គលិកទាំងអស់ដែលបានប្ដេជ្ញា និងប្រឹងប្រែងក្នុងការធ្វើការងារយ៉ាងសស្រាក់សស្រាំ និងមិនគិតពីការនឿយហត់ក្នុងការជួយការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានសេវាកម្មជាច្រើនកំពុងផ្ដល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ( ATMs/CDMs) និងកម្មវិធីទូរសព្ទដៃ AMK Moblie App៕

មតិយោបល់