• 2020-04-10 00:13:34
  • ព័ត៌មាន

កូវីដ១៩៖ ឥណ្ឌូនេស៊ី មានអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតនៅអាស៊ី

  • 2020-04-10 00:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌូនេស៊ី បានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ប្រចាំថ្ងៃច្រើនបំផុត ពោលគឺ ៤០នាក់បន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៨០នាក់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ នៅលើពិភពលោក ខណៈចំនួនអ្នកស្លាប់នេះ គឺខ្ពស់បំផុតនៅអាស៊ី ក្រៅពីប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បាននិយាយថា ប្រទេសរបស់ខ្លួនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ៣៣៧នាក់ ដែលជាចំនួនខ្ពស់បំផុតមួយប្រចាំថ្ងៃផងដែរ សរុបអ្នកឆ្លងកើនដល់ ៣ ២៩៣នាក់ហើយ។

អ្នកជំនាញផ្នែកសុខភាពនិយាយថា ប្រទេសឥណ្ឌូនេស៊ីប្រឈមនឹងការកើនឡើងនូវករណីជាច្រើនបែបនេះ ក៏ដោយសារតែការឆ្លើយតបដ៏យឺតយ៉ាវរបស់រដ្ឋាភិបាលតែម្តង។

គួរឲ្យដឹងថា ឥណ្ឌូនេស៊ី បានដាក់ការរឹតត្បិតក្នុងសង្គមជាទ្រង់ទ្រាយធំ ប៉ុន្តែប្រធានាធិបតី Joko Widodo បានទទូចមិនព្រមបិទប្រទេសឡើយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់