- 2020-04-16 09:15:34
- ព័ត៌មាន
មិនបានទៅស្រុកញុំាបាយជាមួយម៉ាក់ តែអាចធ្វើម្ហួបដែលម៉ាក់តែងតែធ្វើឲ្យញុំា
- 2020-04-16 09:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបានទៅស្រុកញុំាបាយជាមួយម៉ាក់ តែអាចធ្វើម្ហួបដែលម៉ាក់តែងតែធ្វើឲ្យញុំា
ចន្លោះមិនឃើញ
ចូលឆ្នាំខ្មែរ គឺជាពេលវេលាជួបជុំមួយដែលប្រជាពលរដ្ឋ ខ្មែរយើងតែងតែទទឹងរង់ចាំ និងចង់បាន វិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើត។ ប៉ុន្តែដោយសារស្ថានភាព ចាំបាច់ យើងត្រូវ លើកពេលវេលាជួបជុំនេះមួយរយៈ ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នា។
តែទោះជាមិនបានទៅផ្ទះញុំាបាយជួបជុំគ្នា ក៏យើងអាច ញុំាម្ហូបដែលម៉ាក់តែងតែចម្អិន ជាមួយនឹង រូបមន្តពិសេសរបស់ម៉ាក់ ។ ពីមុនមិនសូវខ្វល់រឿងរៀនធ្វើម្ហូប ព្រោះអាងមានម៉ាក់នៅក្បែរ ដល់ឥលូវនឹក ចង់ជួប តែទៅមិនបាន។ តែអត់បញ្ហាឡើយ បានត្រឹមឮសំឡេង និងឃើញរូបម៉ាក់តាមវីដេអូខល ក៏អាចរៀនធ្វើម្ហូបពីអ្នកម្តាយបានដែរ ។ អ្នកនៅតែអាចបង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាបានពីចម្ងាយ។
ចង់ដឹងផ្អែមល្ហែម កក់ក្តៅប៉ុណ្ណា ទាល់តែមើលវីដេអូផ្ទាល់ទើបយល់អារម្មណ៍ដ៏រំភើបនេះ ៖