• 2020-04-16 10:40:00
  • ព័ត៌មាន

គំរូល្អ! Isuzu Cambodia បរិច្ចាគម៉ាស់ ជូនក្រសួងសុខាភិបាល

  • 2020-04-16 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែការរីករាលដាល​នៃវីរុសកូរ៉ូណា ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“ TISC” អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន K (Cambodia) តំណាងចែកចាយរបស់ Isuzu បានបរិច្ចាគម៉ាស់ក្រណាត់ ចំនួន ២ពាន់​ម៉ាស់ ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាតជាមួយ Covid-19 នេះ។

ចាប់តាំងពី Isuzu បានបើកដំណើរការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០១៧ មក Isuzu Cambodia តែងតែអនុវត្តន៍នូវចក្ខុវិស័យអាជីវកម្មរបស់ខ្លួនដែលហៅថា "Isuzu Spirit" ពោលគឺ“ ផ្តល់សុភមង្គល ភាពរុងរឿងដល់អ្នកប្រើប្រាស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម” ។ ជាក់ស្ដែងដូចជា ការបរិច្ចាគជូនដល់សហគមន៍ខ្វះខាតនានា មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាងថ្វាយជូននៅដង្វាយជារថយន្ត ភីក អាប់ “Isuzu D-Max” និង អង្ករ ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រះរាជសកម្មភាពសប្បុរសធម៌របស់ព្រះអង្គ ជាដើម។

លោក Shuichiro Mori ប្រធានក្រុមហ៊ុន Isuzu Cambodia តែងមានប្រសាសន៍ថាក្រុមហ៊ុន Isuzu នឹងបន្តសកម្មភាពល្អៗដែលជាប្រយោជន៍ដល់សង្គមកម្ពុជាក្នុងនាមជាពលរដ្ឋអាជីវកម្មគំរូមួយដើម្បីជាការតបស្នងដល់អតិថិជនកម្ពុជាទាំងអស់ដែលតែងតែគ្រាំទ្រIsuzu រហូតមក។

ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលផងដែរ លោកបានសម្ដែង​នូវអំណរគុណយ៉ាងជ្រាលេជ្រៅចំពោះមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនហើយសង្ឃឹមថាកម្ពុជានឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ បានកាន់តែឆាប់រហ័ស៕

ទំនាក់ទំនងក្រុមហ៊ុន៖

Tri Petch Isuzu Sales Cambodia Co., Ltd.

Tel.: 023 900 798/950 084 Mobile: 096 373 2567 Facebook: [Isuzu Cambodia]((https://www.facebook.com/IsuzuCambodia/) YouTube: Isuzu Cambodia Website: www.isuzucambodia-tis.com

មតិយោបល់