- 2020-04-18 03:55:48
- ព័ត៌មាន
អាកាសធាតុប្រែប្រួល! កុំឲ្យងាយឈឺ គួរញុំាបន្លែទាំង ៦ប្រភេទនេះជួយសុខភាពនារដូវក្តៅ
- 2020-04-18 03:55:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសធាតុប្រែប្រួល! កុំឲ្យងាយឈឺ គួរញុំាបន្លែទាំង ៦ប្រភេទនេះជួយសុខភាពនារដូវក្តៅ
ចន្លោះមិនឃើញ
បន្លែគឺជាអាហារមួយដែលអ្នកមិនគួរខ្វះ នៅក្នុងបន្លែនិមួយៗមានគុណសម្បត្តិនិងសារធាតុចិញ្ចឹមខុសៗពីគ្នា។ ខណៈអាកាសធាតុចាប់ផ្ដើមប្រែប្រួលផងដែរនោះ អ្នកក៏គួរផ្លាស់ប្ដូរទម្លាប់ហូបចុក ប្ដូរប្រភេទអាហារទើបជំនួយសុខភាព ។
ដើម្បីឲ្យសុខភាពរឹងមាំ ធន់នឹងជំងឺនានា កុំឲ្យមកបៀតបៀននោះ អ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់ទៅលើការហូបចុក។ ជាក់ស្ដែង អ្នកគួរទទួលទានអាហារណា ដែលជួយកាត់បន្ថយកម្ដៅក្នុងខ្លួន។
បន្លែប៉ុន្មានប្រភេទខាងក្រោមនេះ មិនត្រឹមតែផ្ដល់សារធាតុចិញ្ចឹមនោះទេ តែក៏ជួយទ្រទ្រង់ប្រព័ន្ធការពារសារពាង្គកាយ និងកាត់បន្ថយកម្ដៅក្នុងខ្លួនផងដែរ៖
១. ផ្លែត្រប់ ៖ ប្រភេទបន្លែនេះ មានគុណប្រយោជន៍ជាច្រើនដូចជា វីតាមីន សារធាតុជួយទ្រទ្រង់រាងកាយ ជាតិដែក កាល់ស្យូម និង សារធាតុរ៉ែ។ មួយវិញទៀតផ្លែត្រប់ សម្បូរជាតិសរសៃ( Fiber) ជំនួយដល់ការរំលាយអាហារ។
២. ត្រសក់ ៖ ត្រសក់មិនត្រឹមតែមានជីវជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលក្ខណៈល្អបំផុត។ ភាគច្រើនត្រូវបានគេបរិភោគឆៅ ឬធ្វើជាភេសជ្ជៈ។
៣. ប៉េងប៉ោះ ៖ ប៉េងប៉ោះ អាចច្នៃទៅធ្វើជារបស់ញ៉ាំបានច្រើនប្រភេទដូចជា ឆា ស្ងោ ញ៉ាំឆៅ ទឹកក្រឡុក និងធ្វើជាទឹកជ្រលក់។ លើសពីនេះ ជំនួយសម្រស់ទៀតផង។ ប៉េងប៉ោះគឺជាវីរបុរសនៅពេលនិយាយអំពីការប្រយុទ្ធប្រឆាំងនឹងកម្ដៅនៅរដូវក្ដៅ។
៤. ម្រះ ៖ បន្លែប្រភេទនេះអាចជាមិនមែនជាចំណូលចិត្តរបស់មនុស្សទូទៅ ប៉ុន្តែសារជាតិ នៃជាតិល្វីងរបស់ម្រះជួយកាត់បន្ថយកម្ដៅក្នុងខ្លួន។ តាមប្រវត្តិសាស្ត្រនៃ ទឹកជូរល្វីង ត្រូវបានប្រើជាឱសថបុរាណ ដ៏មានប្រជាប្រិយភាព ដើម្បីព្យាបាលជំងឺផ្សេងៗនៃក្រពះ និងបេះដូង។
៥.សណ្ដែកបៃតង ៖ សណ្ដែកបៃតង ឬសណ្ដែកគឺជាអាហារដែលពេញនិយមចំពោះអ្នកដែលចង់សម្រកទម្ងន់ ព្រោះវាមានចំនួនកាល់ឡូរីទាប។ បន្លែប្រភេទនេះងាយរកបាននៅលើទីផ្សារព្រោះវាត្រូវបានគេដាំដុះពេញមួយឆ្នាំ។
៦.ការ៉ុត ៖ ការ៉ុតជាបន្លែដែលមនុស្សទូទៅចូលចិត្ត វាមិនត្រឹមតែជំនួយជាតិទឹកនោះទេ ជំនួយដល់សម្រស់ទៀតផង។ ការ៉ុតស្រដៀងនិងសណ្ដែកបៃតងដែរ ព្រោះត្រូវបានដាំដុះពេញមួយឆ្នាំ ជាទូទៅគេចូលចិត្តយកទៅធ្វើជាភេសជ្ជៈ។
ខណៈរដូវកាលនេះ អ្នកមិនហ៊ានចេញទៅក្រៅ ជួបមនុស្សច្រើននោះ លោកអ្នកអាចកុម្ម៉ង់ បន្លែ ត្រី សាច់ ផ្លែឈើស្រស់ៗរាល់ថ្ងៃ និងផលិតផលខ្មែរជាច្រើនមុខធនាសុវត្ថិភាព និងល្អចំពោះសុខភាព ដឹកជញ្ជូនឥតគិតថ្លៃ រហ័សត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ អាចទៅមើលផ្ទាល់ ឬចុចកុម្ម៉ង់ឥលូវនេះបាន ៖
ទីតាំងរបស់ផ្សារ៖ អគារ #s3-17, តាមបណ្ដោយផ្លូវ ឧកញ៉ាទេពផន St. (182) អគារផ្នែកខាងមុខនៃផ្សារទំនើបអូឡាំព្យារ។
វិបសាយ៖ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា
ហ្វេសប៊ុកផេក ៖ Leng Navatra Market
[សូមដោនឡូត] Mobile App (Playstore): Navatra Market ឬ iOS App Store
លេខទូរសព្ទកុម្ម៉ង់ទិញ ០០០០ (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ៕
អត្ថបទទាក់ទង៖ តើអ្នកដឹងអំពីការដាំដំណាំ ហាយដ្រូផូណិក គេដាំបានយ៉ាងដូចម្ដេចដែរ?