- 2020-04-19 04:36:24
- ព័ត៌មាន
មកស្គាល់សម្លបែបខ្មែរ-ចិន ៥មុខល្អញុំាក្នុងរដូវក្តៅ ជួយឲ្យត្រជាក់ក្នុងខ្លួន សុខភាពរឹងមាំ
- 2020-04-19 04:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់សម្លបែបខ្មែរ-ចិន ៥មុខល្អញុំាក្នុងរដូវក្តៅ ជួយឲ្យត្រជាក់ក្នុងខ្លួន សុខភាពរឹងមាំ
ចន្លោះមិនឃើញ
រាល់ថ្ងៃឲ្យតែដល់ម៉ោងត្រូវទៅផ្សារធ្វើម្ហូប ដឹងតែឈឺក្បាល ព្រោះមិនត្រូវស្លអីឲ្យត្រូវចិត្តអ្នកផ្ទះ។ ឥលូវកាន់តែស្មុគស្មាញថែមទៀត ព្រោះតាំងពីមេរោគកូវីដរាតត្បាតមក ការដើរផ្សាររាល់ថ្ងៃត្រូវកាត់បន្ថយ ដោយប្តូរមកជាទៅផ្សារ ១សប្តាហ៍ម្តង ឬ ពីរ បីថ្ងៃម្តងវិញ។ ដូច្នេះពិតជាចាំបាច់ដែលត្រូវគិតទុកជាមុនឲ្យច្បាស់ថាសប្តាហ៍នេះ ត្រូវស្លអីខ្លះ ឲ្យញុំាទៅបានឆ្ងាញ់ពិសារ ហើយជួយឲ្យសុខភាពក្រុមគ្រួសាររឹងមាំ ដើម្បីជារនាំងការពារឲ្យឈ្នះជំងឺនារដូវក្តៅ។
រឿងទៅផ្សារ កុំបារម្ភ ឥលូវអ្នកអាចចុចទិញបន្លែ ត្រី សាច់ តាមអេប ឬវិបសាយ ដែលជាបន្លែធម្មជាតិ ធានាសុវត្ថិភាពចំពោះសុខភាពបំផុត ពី ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដែលផ្តល់សេវាដឹកជូន ឥតគិតថ្លៃ ក្នុងរយៈពេល តែ ២០នាទីប៉ុណ្ណោះ។ តោះ! សាកមើល និងចុចកុម្ម៉ង ខាងក្រោម៖
លេខទូរសព្ទកុម្ម៉ង់ទិញ ០០០០ (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។
ហ្វេសប៊ុកផេក ៖ Leng Navatra Market
[សូមដោនឡូត] Mobile App (Playstore): Navatra Market ឬ iOS App Store
ទីតាំងរបស់ផ្សារ៖ អគារ #S3-17, តាមបណ្ដោយផ្លូវ ឧកញ៉ាទេពផន St. (182) ផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យារ។
ចង់បានឆ្ងាញ់មាត់ ហើយល្អចំពោះសុខភាពនោះ ក្នុងរដូវក្តៅបែបនេះ Sabay សូមណែនាំម្ហូបខ្មែរ កាត់ចិន ៥មុខ ងាយធ្វើតាមផ្ទះ ឯគ្រឿងផ្សំក៏ងាយស្រួលរកទិញ ដូចខាងក្រោម ៖
១. ជ្រក់ក្រៅឆ្នាំង ៖ ញុំាពេលក្តៅៗ ហុតទៅ ស្រលះបំពង់ក ស្រួលខ្លួនណាស់ ។ ស្ងោរជ្រក់់ក្រៅឆ្នាំង គឺជាសម្លរសាមញ្ញមួយមុខដែលស្រ្តីមេផ្ទះនិយមធ្វើពិសារ ដោយសារតែវាមានភាពងាយស្រួលក្នុងការធ្វើ និងឆាប់រហ័សមិនចំណាយពេលយូរ ។ ប៉ុន្តែក្នុងការធ្វើសម្លរមួយមុខនេះក៏អាចមានវិធីធ្វើផ្សេងៗគ្នាទៅតាមគ្រួសារនីមួយៗ។
គ្រឿងផ្សំ៖ ពងទា ឬ ពងមាន់ ( ២-៣ គ្រាប់ ទៅតាមបរិមាណដែលអ្នកពិសា) , ត្រីងៀត ១ចានចង្កិះ (តាមចំណង់ចំណូលចិត្ត), អំពិលទុំ (តាមបរិមាណរសជាតិអ្នកចង់ពិសារ) , ខ្ទឹមបារាំង ៣-៤ ចំណិត (សំរាប់១ចាន) , ខ្ទឹមស ៣-៤ ចំណិត (សំរាប់១ចាន), ស្ករស មួយស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបព្រាកាហ្វេ, ជី (បរិមាណសមល្មមសម្រាប់មួយចាន) , អាចបន្ថែម ក្រូចឆ្មារ (តាមចំណូលចិត្ត)។
២. សម្លរម្ជូរយួន ៖ ក្តៅហុយៗ សម្លរនេះពោរពេញដោយបន្លែត្រី សាច់ ដែលសម្បូរសុទ្ធតែ វីតាមីនល្អចំពោះសុខភាព។ ក្រៅជូអែមឆ្ងាញ់ហើយ ឈ្ងុយគួរឲ្យចង់ញុំា គ្រាន់តែធមក្លិនក៏មានកម្លាំងដែរ។ គ្រឿងផ្សំមាន៖ ដូចជា ត្រីរ៉ស់ 4 ខាំ, ប៉េងប៉ោះ 1 ផ្លែ ,ត្រឡាច កន្លះផ្លែតូច ,ក្រអៅឈូក 2 ដើម, ម្នាស់ 1 ចំហៀង ,ខ្ទឹមស 5 គ្រាប់ ,អំពិលទុំ 1 កូនចាន , ស្ករស 2 ស្លាបព្រាបាយ, ម្សៅស៊ុប 1 ស្លាបព្រាបាយ, ជីរសម្លម្ជូរយួន (ជីរនាងវង ជីរណា ស្លឹកខ្ទឹម ម្អម) ។
៣. ស្ងោរជីឆាយ (ស៊ុបតៅហូ សារាយសមុទ្រ) ៖ ពិតណាស់ ជីឆាយ ជាប្រភេទអាហារជីវជាតិខ្ពស់បែបសសៃដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយឲ្យត្រជាក់ក្នុងខ្លួន ។ តៅហូ សម្បូរដោយប្រូតេអ៊ីន ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ ។
គ្រឿងផ្សំ៖ ជីឆាយ ៣០ក្រាម, ប្រហិតត្រី សាច់ជ្រូក ឬសាច់គោ ១៥០ក្រាម (តាមចំណូលចិត្ត), សាច់ ចិញ្រ្ចាំ ១៥០ក្រាម មូលជាដុំៗ, ផ្សិតក្រៀមត្រាំទឹកឲ្យទន់ កាត់ជាដុំៗ កន្លះកូនចាន, ការ៉ុត ១ផ្លែ, ស្លឹកខ្ទឹមហាន់, ខ្ទឹមចិញ្រ្ចាំលីង ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឹក ៣-៤កូនចាន។
៤. ស្ងោម្រះ ញាត់សាច់ជ្រូកចិញ្ច្រាំ ៖ សាច់ជ្រូក ចិញ្ច្រាំឲ្យម៉ត់ , បង្គាបកឲ្យស្អាត ( យកបង្គាតូចៗល្មម ) , បង្គាក្រៀម, ម្រះ កាត់ជាកង់ រួចយកស្នូលគ្រាប់ចេញ , ខ្ទឹមសចិញ្ច្រាំឲ្យម៉ត់, ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច , ស្លឹកខ្ទឹម ស្លឹកជីវាន់ស៊ុយ ។
៥. ស្ងោប៉េងបោះ ញាត់សាច់ជ្រូកចិញ្ច្រាំ ៖ ប៉េងបោះពោរពេញដោយវីតាមីន C ជួយបានទាំងសម្រស់ ឲ្យស្បែកភ្លឺស្រស់ថ្លា និងពង្រឹងប្រព័ន្ធការពាររាងកាយ។
គ្រឿងផ្សំ៖ ៖ ប៉េងប៉ោះទុំ ៤-៥ផ្លែ, សាច់ជ្រូកចិញ្ច្រាំ, មីសួរត្រាំទឹកក្តៅ ១ក្តាប់ ,ខ្ទឹមក្រហម ៣មើប, ស្លឹកខ្ទឹម ៣ដើម, ពងទា១ , ម្រេច ចុងស្លាបព្រាកាហ្វេ , អំបិល ចុងស្លាបព្រាកាហ្វេ ,ស្ករ ចុងស្លាបព្រាកាហ្វេ ,ផ្សិតចំបើងចិញ្ច្រាំ ១ក្តាប់ , ប្រេងឆា ៣ស្លាបព្រា ៕