
- 2020-04-27 08:23:45
- ចរាចរណ៍
កុំភ្លេចខ្លួន! បើកបរល្មើសចរាចរណ៍មួយចំនួននេះ នឹងពិន័យប្រាក់ ៦ម៉ឺនរៀល
- 2020-04-27 08:23:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេចខ្លួន! បើកបរល្មើសចរាចរណ៍មួយចំនួននេះ នឹងពិន័យប្រាក់ ៦ម៉ឺនរៀល
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ២០២០នេះទៅ នគរបាលនឹងចាប់ផ្ដើមអនុវត្តការពិន័យអន្តរការណ៍ ល្មើសនឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មី ដែលប្រាក់ពិន័យបានតម្លើងពី៣ ទៅ ៥ដង បើធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញការគោរព និងអនុវត្តច្បាប់ពីសំណាក់បងប្អូន ប្រជាពលរដ្ឋអ្នកអ្នកធ្វើដំណើរ។
ថ្ងៃនេះ Sabay សូមលើកយកតែមាត្រា ៦ ថ្មី នៃអនុក្រឹត្យស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលនៅត្រង់មាត្រានេះ នឹងមានការពិន័យអ្នកបើកបរ ម៉ូតូកង់ពីរ កង់បី កង់បួន/មាន ៦ចង្កោម អំពើល្មើស ដែលត្រូវពិន័យចំនួនទឹកប្រាក់ ៦ម៉ឺនរៀល ដូចបទល្មើសខាងក្រោមនេះ៖
១/ ក- មិនពាក់មួកសសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវស្ដង់ដារ ឬពាក់មិនដាក់គន្លឹះ
២/ ខ- មិនយកតាមខ្លួននូវឯកសារដើម នៃបណ្ណបើកបរយានយន្ត
៣/ គ- ឈប់ ឬចតល្មើស
៤/ ឃ- កុងទ័រល្បឿនមិនដំណើរការ
៥/ ង - លើសល្បឿន ចាប់ពី ១-១៩ គម៉./ម៉.។
៦/ ច - ដឹកអ្នកដំណើរលើសចំណុះ
៧/ ឆ- មិនគោរពសញ្ញាបញ្ជារបស់នគរបាល
៨/ ជ - គ្មានកញ្ចក់មើលក្រោយ៕