• 2020-05-17 01:50:00
  • ព័ត៌មាន

ត្រូវដឹង! ស្រីៗស្បែកស្ងួត និង សមិនស្មើគ្នា ព្រោះតែធ្វេសប្រហែសលើរឿង ៤ នេះ

  • 2020-05-17 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តនារីដឹងទេថា រវាងស្បែកស្អាត និង ស្បែកស្ងួត ស្រអាប់ គឺខុសគ្នានៅត្រង់ការយកចិត្តទុកដាក់តែមួយមុខគត់។ ជាក់ស្ដែង បើអ្នកមានវ័យក្មេង នោះអ្នកអាចមិនសូវបារម្ភច្រើនពីបញ្ហាស្បែក។

តែគួរឲ្យដឹងថា អាយុកាន់តែកើនឡើង សុខភាពស្បែកនឹងកាន់តែចុះអន់ថយ ព្រមទាំងផលិតកម្មនៃជាតិមេឡានីននៅក្នុងស្បែកកើនឡើង ជាហេតុងាយបណ្ដាលឲ្យជួបប្រទះនូវបញ្ហាស្បែកស្រអាប់ សដោយកន្លែង និង ស្ងួតខ្លាំង។ ក្រៅពីកត្តាធម្មជាតិនៃអាយុ បញ្ហាស្បែកទាំងនេះក៏ឧស្សាហ៍កើតមានដែរ ចំពោះអ្នកដែលធ្វេសប្រហែសលើរឿង ៤ ចំណុចនេះ៖

១. គិតថាសាប៊ូអាចផ្ដល់សំណើមគ្រប់គ្រាន់

រូបតំណាង

នារីមួយចំនួនធំយល់ថា សាប៊ូដែលខ្លួនកំពុងប្រើគឺមានសារជាតិផ្ដល់សំណើមគ្រប់គ្រាន់ហើយ ដូច្នេះដុសខ្លួននឹងសាប៊ូតែមួយមុខគឺជាការស្រេច។ វាមិនពិតនោះទេ! ហេតុផលគឺព្រោះសាប៊ូអាចត្រឹមជួយជម្រះក្អែល និង ជម្រុះកោសិកាចាស់ៗចោល ធ្វើឲ្យស្បែកមានសភាពទន់ និង ស្រស់ស្រាយ ប៉ុន្ដែវាមិនមែនជាប្រភេទផលិតផលលាបអប់ទុកលើស្បែកដែលអាចមានប្រសិទ្ធភាពជួយផ្ដល់សំណើមបានយូរនោះឡើយ។

២. មិនផ្ដល់វីតាមីនគ្រប់គ្រាន់ដល់រាងកាយ

រូបតំណាង

វាមិនពិបាកប៉ុន្មានទេក្នុងការសង្កេតមើលថាតើរាងកាយរបស់អ្នកមានខ្វះខាតជាតិវីតាមីនឬក៏អត់ ព្រោះថាវាបង្ហាញចេញជាក់ស្ដែងតាមរយៈរាងកាយរបស់អ្នកផ្ទាល់។ សញ្ញាដែលបញ្ជាក់ថារាងកាយអ្នកកំពុងខ្វះជាតិវីតាមីននោះអាចរួមមាន៖

  • ស្បែកស្ងួត របក និង ស្រអាប់មិនភ្លឺថ្លា

  • បបូរមាត់ប្រេះ និងស្ងួតខ្លាំង

  • ភ្នែកចុះអន់ខ្សោយ

  • ជ្រុះសក់ជាញឹកញាប់

  • ឈឺចុកចាប់តាមសន្លាក់ ជាដើម។

៣. ខ្ជិលលាបឡេ

រូបតំណាង

ចំណុចដែលចាំបាច់បំផុតសម្រាប់ស្បែក ហើយក៏ជាចំណុចដែលមិត្តនារីតែងតែធ្វេសប្រហែស គឺការលាបឡេផ្ដល់សំណើមដល់ស្បែក។ ជាមួយនឹងអាកាសធាតុក្ដៅ ព្រមទាំងការប៉ះត្រូវខ្យល់ និង ពន្លឺព្រះអាទិត្យញឹកញាប់ទៀតនោះ ស្បែកមិនស្ងួត និង ខ្មៅស្រអាប់ទើបចម្លែក។

ដើម្បីប្រើប្រាស់ផលិតផលឲ្យត្រូវនិងស័ក្ដិសមជាមួយអាកាសធាតុបែបនេះ អ្នកគួរជ្រើសរើសប្រភេទឡេ លាបស្បែកដែលមានជាតិ វីតាមីន B3 តួយ៉ាងដូចប្រភេទឡេ និង សេរ៉ូមលាបខ្លួន វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ (Vaseline Healthy White) ដែលជួយបំបាត់បញ្ហាស្បែកខ្មៅស្រអាប់ សមិនស្មើគ្នា ដែលបណ្ដាលមកពីការត្រូវពន្លឺថ្ងៃ ព្រមទាំងជួយផ្ដល់សំណើមបានយ៉ាងមានប្រសិទ្ធភាព បំបាត់នូវរាល់កង្វល់រឿងស្បែកស្ងួត។

វ៉ាសឺលីន

កាន់តែពិសេសជាងនេះទៀត អ្នកនឹងសង្កេតឃើញពីភាពខុសគ្នារវាងស្បែកមុនពេលប្រើ និងក្រោយពេលប្រើ ត្រឹមតែក្នុងរយៈពេល ២សប្ដាហ៍ ប៉ុណ្ណោះ ពោលគឺអ្នកនឹងមានភាពភ្ញាក់ផ្អើល និង ពោរពេញដោយទំនុកចិត្តតែម្ដង ក្រោយពីបានឃើញសភាពស្បែកដែលមានសំណើមល្អ និង សភ្លឺរលោង ពីខាងក្នុង។

៤. មិនសូវស្លៀកពាក់បិទជិត

រូបតំណាង

ការធ្វេសប្រហែសចុងក្រោយ គឺការពាក់អាវដៃខ្លី ខោជើងខ្លី ពេលចេញទៅក្រៅ។ កុំឆ្ងល់ថាហេតុអ្វីទើបស្បែកសមិនស្មើគ្នា និង ខ្មៅស្រអាប់ដោយកន្លែង បើអ្នកមិនបានស្លៀកពាក់បិទជិតៗផងនោះ! ដូច្នេះ ដល់ពេលហើយ ដែលអ្នកគួរការពារស្បែកពីកម្ដៅថ្ងៃ និង ខ្យល់អាកាសខាងក្រៅ ដោយការស្លៀកពាក់ជិតៗ កុំខ្លាចក្ដៅស្អុះអី ហើយត្រូវគិតគូរពីសុខភាពស្បែកមុន៕

ប្រភព៖ Goodhousekeeping ប្រែ​សម្រួល៖ Siyou Tang

មតិយោបល់