• 2020-05-10 05:24:32
  • ព័ត៌មាន

កត់ថ្ងៃ-ម៉ោងទុកឲ្យស្រួលបួល ចាប់ឲ្យជាប់ការចុះថ្លៃច្រើនៗពី Black Friday Property Sale ដ៏ធំដំបូងគេនៅកម្ពុជា

  • 2020-05-10 05:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ច្បាស់ជា​ធ្លាប់​បានស្គាល់​ ព្រឹត្តិការលក់​បញ្ចុះតម្លៃដ៏ធំសម្បើមមួយនៅសហរដ្ឋ​អាមេរិក Black Friday ដែល​មាន​ទំនិញ​ខ្លះ​ចុះ​ថ្លៃ​កប់​ៗ​ដល់​ទៅ ៧០% ឬ ៨០% ដែល​ធ្វើ​ឲ្យមនុស្ស​ម្នា​ដណ្តើម​គ្នា​ទិញ​ពេញ​ផ្សារ។

ឥលូវ​នៅ​កម្ពុជា​យើង​ក៏​មាន​ដែរ ព្រឹត្តិការណ៍​លក់​បញ្ចុះ​តម្លៃ​បែបនេះ តែ​លើ​​អចលនទ្រព្យ​តាម​អនឡាញ​ជា​លើក​ដំបូង គឺ Black Friday Property Sale នា​ថ្ងៃ​ទី ១២ មិថុនា ២០២០ ខាង​មុខ​នេះ​តាមរយៈ ផេក Realestate.com.kh ដែល​ជា​អ្នក​រៀប​ចំ​បង្កើត​ឲ្យមាន​ព្រឹត្តិការណ៍​នេះ។

លោក​អ្នក​អាច​ចូលរួម រក​មើល​គម្រោង​ដែល​លោក​អ្នក​ស្រលាញ់​ពេញ​ចិត្ត​បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់​តែ​ចុច​ក្នុង​ទូរសព្ទ បើពេញចិត្ត អាចសួរ​ព័ត៌មានបន្ថែម រួច​​កក់តាម​ទូរស័ព្ទ ឬ កុំព្យូរទ័រ​បាន សំខាន់​ចូល​ទៅ​ទិញ​ឲ្យ​ទាន់ពេល​​គេ​កំពុង​ចុះជា​ពិសេស​។

ព្រឹត្តិការណ៍ Black Friday Property Sale ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ នឹង​ប្រព្រឹត្តិទៅ តែ ៤ម៉ោង​ប៉ុណ្ណោះ គឺ ​ចាប់​ពី​ម៉ោង ៤​ល្ងាច ដល់​ចប់​នៅ​ម៉ោង ៨​យប់ នាថ្ងៃទី ១២ មិថុនា ២០២០ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ

Black Friday Property Sale  នឹង​ប្រមូល​ផ្តុំ​គម្រោង​អចលន​ទ្រព្យ​យ៉ាង​ច្រើន​សម្បូរ​បែប​ដាក់​លក់​ក្នុង​តម្លៃ​ពិសេស​ អម​ដោយ​ការផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ពិតៗ ច្រើន​កប់ៗ មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។

ដើម្បី​ចូល​រក​មើល​គម្រោង​ផ្ទះ ឬ ខុនដូ ក្នុង​ក្តី​ស្រមៃ​របស់​អ្នក សូម​ចុះឈ្មោះ ជា​មុន​សិន។ ​

ចំណាំ​៖ ត្រង់​សំនួរ Where did you hear first about the event? * សូមជ្រើសរើស​យក Sabay ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ព្រឹត្តិការណ៍ “Black Friday Property Sale​” ៕

ព្រឹត្តិការណ៍​នេះ​សមស្រប​បំផុត​សម្រាប់អ្នក​ដែល កំពុង​ចង់​វិនិយោគ​លើ​អនចលនទ្រព្យ ឬ កំពុង​រក​មើល​គម្រោង​បុរី ផ្ទះ ឬ​ខុនដូ របស់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ជាមួយ​លកខណ្ឌ​ល្អៗ អាច​ដក​ប្រាក់​កក់​មក​វិញ​បាន​ប្រសិន​បើ​លោក​អ្នក​ប្តូរ​ចិត្ត និង​ឱកាស​ចំណេញ​ពីប្រូម៉ូសិន​ច្រើន​ក៏​កម្រ​មាន៕

អត្ថបទ៖ លីដា

មតិយោបល់