- 2020-05-12 08:02:27
- សេដ្ឋកិច្ច
ទិញផ្ទះកុំចង់បានតែតម្លៃទាប បើគ្មានធាតុផ្សំ ៨យ៉ាងនេះដូចបោះលុយចោលទទេ
- 2020-05-12 08:02:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញផ្ទះកុំចង់បានតែតម្លៃទាប បើគ្មានធាតុផ្សំ ៨យ៉ាងនេះដូចបោះលុយចោលទទេ
ចន្លោះមិនឃើញ
ការសម្រេចចិត្តទិញផ្ទះ ជារឿងដែលលោកអ្នកត្រូវតែគិតឲ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនបណ្ដាលឲ្យស្ដាយនៅថ្ងៃក្រោយ។ ជុំវិញការសម្រេចចិត្តត្រឹមត្រូវ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា សម្រាប់អ្នកមានលទ្ធភាពទិញផ្ទះ មិនគួរសម្លឹងមើលតែតម្លៃមួយប៉ុណ្ណឹងទេ ត្រូវដឹងថា ផ្ទះតម្លៃទាប ឬមធ្យមភាគច្រើន មិនមែនស្ថិតនៅកណ្ដាលក្រុងនោះទេ។ ទីតាំងជាចំណុចដំបូងដែលត្រូវគិត ជាមួយនឹង ៧ចំណុច ដែលគួរពិចារណានៅខាងក្រោម៖
១ - ផ្លូវថ្នល់
ផ្លូវថ្នល់ ជាចំណុចមួយ ដែលលោកអ្នកគិតពិចារណា។ បើសិនលោកអ្នកជាអ្នកធ្វើការឬបុគ្គលិកក្រុមហ៊ុន គួរណាស់តែធ្វើដំណើរទៅផ្ទាល់ ក្រោយពីអ្នកបានរើសទីតាំងហើយ ដើម្បីដឹងលម្អិតផ្លូវធ្វើដំណើរ និងចរាចរណ៍តាមផ្លូវ មានឡានតូចធំ និងម៉ូតូឆ្លងកាត់ច្រើនប៉ុណ្ណា។
២ -គុណភាពសំណង់
នេះជាចំណុចដែលសំខាន់សម្រាប់លោកអ្នកត្រូវដឹង ទៅលើគុណភាពសំណង់ផ្ទះ។ ដើម្បីបង្ការហានិភ័យលោកអ្នកគួរស្វែងរកព័ត៌មានឲ្យបានច្រើនពីក្រុមហ៊ុនសាងសង់។ ប៉ុន្តែសម្រាប់ លោកអ្នកដែលបានសម្រេចចិត្តទិញហើយ គួរឧស្សាហ៍ទៅមើលផ្ទះពេលកំពុងសាងសង់ញឹកញាប់ ជាពិសេសពេលបុកគ្រឹះ ចាក់ធ្នឹម និងតទុយោទឹកជាដើមនិងគួរសាកសួរបន្ថែមពីជាងជំនាញផងដែរ។
៣ - អគ្គិសនី
ទីតាំងបុរីមួយចំនួន មិនទាន់តភ្ជាប់អគ្គិសនីរដ្ឋនៅឡើយ ដោយទិញអគ្គិសនីឯកជនមកជំនួស។ ចំណុចនេះលោកអ្នកអាចសួរទៅខាងក្រុមសាងសង់ ឬម្ចាស់គម្រោង ថាគេបានភ្ជាប់អគ្គិសនីរដ្ឋ ឬឯកជន? ម្យ៉ាងការតភ្ជាប់អគ្គិសនីនៅបុរីខ្លះ គេដាក់ឲ្យប្រើប្រាស់មានកម្រិត មិនមែនប្រើតាមអំពើចិត្តនោះទេ។
៤ - ប្រព័ន្ធទឹកស្អាត
ប្រព័ន្ធទឹកស្អាតក៏សំខាន់ដូចគ្នា លោកអ្នកត្រូវដឹងច្បាស់ថាតំបន់ហ្នឹង មានតប្រព័ន្ធទឹក សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ឬយ៉ាងណា។
៥ - ប្រព័ន្ធលូ
ប្រព័ន្ធលូ មានប្រឡាយ គឺសំខាន់ដោយសារតែរាជធានីភ្នំពេញ តំបន់មួយចំនួនអាចប្រឈមនឹងការលិចទឹកភ្លៀងធ្ងន់ធ្ងរ ដូច្នេះលោកអ្នកគួរពិនិត្យឲ្យដល់កន្លែងសាងសង់ មើលពីប្រព័ន្ធរៀបចំលូ ថាតើវាហូរទៅប្រឡាយឬយ៉ាងណា? ម្យ៉ាងលោកអ្នកអាចសាកសួរប្រជាជននៅតំបន់ដែលអ្នកចង់ទិញផ្ទះនោះ ថាធ្លាប់លិចទឹកដែរទេ? ចុះភ្លៀងរយៈពេលចុងក្រោយនេះ មានស្ថានភាពយ៉ាងណា?
៦ - ការប្រមូលសំរាម
ការប្រមូលទុកដាក់សំរាម លោកអ្នកក៏ត្រូវដឹងផងដែរ ព្រោះក្រុមហ៊ុនប្រមូលសំរាមបច្ចុប្បន្នមានតែមួយទេ ហើយតំបន់ខ្លះការប្រមូលសំរាមការមានការយឺតយ៉ាវ។ ដូចនេះ លោកអ្នកគួរដឹងពីតារាងពេលវេលាបញ្ចេញសំរាមជាមុន។
៧. ប្រព័ន្ធអ៊ីនធើណេត
សម័យនេះទៅហើយ តម្រូវការប្រើប្រាស់អ៊ីនធើណេតនៅផ្ទះ ក៏មិនគួរខ្វះផងដែរ។ តំបន់ខ្លះនៅឆ្ងាយខ្លាំងពេក សេវាអ៊ីនធើណេតតាមទូរស័ព្ទមិនគ្រប់គ្រាន់ទាន់ចិត្តទេ ហេតុដូច្នេះ បើលោកអ្នកជាអ្នកធ្វើការ មិនគួររំលងរឿងនេះឡើយ។ បុរីមួយចំនួន មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអ៊ីនធើណេតណាមួយ ដែលលោកអ្នកអាចភ្ជាប់ប្រើប្រាស់យ៉ាងងាយស្រួល។
៨- សន្ដិសុខ
ទន្ទឹមគ្នានេះ ក៏មានចំណុចផ្សេងទៀត អ្នកធ្លាប់ទិញផ្ទះនៅបុរីបានចែករំលែក។ ជាក់ស្ដែង សន្តិសុខ ការពារសុវត្ថិភាព សម្រាប់បុរីស្ដង់ដារខ្ពស់ គេមានរៀបចំសន្តិសុខយាមផ្លូវយ៉ាងម៉ត់ចត់ ដោយម្ចាស់ផ្ទះទាំងអស់ត្រូវស្គាល់លេខផ្ទះ និងផ្លូវរបស់ខ្លួន។ ដោយឡែកសម្រាប់បុរីមួយចំនួន គេមានសន្តិសុខយាមមាត់ក្លោងទ្វារចូលប៉ុណ្ណោះ ហេតុនេះម្ចាស់ផ្ទះខ្លះត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនជួួល ឬស្នើក្រុមហ៊ុនបុរីដាក់សន្តិសុខយាមបន្ថែមនៅផ្ទះរបស់ខ្លួន។
ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ
ទូទៅ ការលក់អចលនទ្រព្យបញ្ចុះតម្លៃច្រើនធ្វើឡើងនៅក្នុងកម្មវិធីពិសេសណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹងមានការលក់អចលនទ្រព្យបញ្ចុះតម្លៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។
ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale” នេះ សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ (សូមប្រើកូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បីទទួលបានការបញ្ចុះតម្លៃ)៕