/5ebed4220147c_1589564400_medium.jpg)
- 2020-05-16 02:05:59
- ព័ត៌មាន
មិនគួរឲ្យជឿ! ការសិក្សាបង្ហាញថា សត្វឆ្មាអាចចម្លងវីរុសកូវីដ១៩ ដល់គ្នាទៅវិញទៅមក
- 2020-05-16 02:05:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ការសិក្សាបង្ហាញថា សត្វឆ្មាអាចចម្លងវីរុសកូវីដ១៩ ដល់គ្នាទៅវិញទៅមក
ចន្លោះមិនឃើញ
ការសិក្សាថ្មីមួយចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថា សត្វឆ្មាអាចនឹងចម្លងមេរោគកូវីដ១៩ ទៅកាន់សត្វឆ្មាផ្សេងទៀត ប៉ុន្តែដោយមិនមានចេញរោគសញ្ញាណាមួយនោះទេ។
ការសិក្សាថ្មីនេះដឹកនាំដោយអ្នកជំនាញមេរោគអន្តរជាតិ Yoshihiro Kawaoka នៃសាកលវិទ្យាល័យតូក្យូ និងអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Wisconsin ឲ្យដឹងថាពួកគេ បានសាកល្បងចាក់បញ្ចូលមេរោគទៅក្នុងខ្លួនសត្វឆ្មា ៣ក្បាល ហើយរយៈពេលប៉ុន្មានថ្ងៃក្រោយមកឆ្មាទាំងនោះ ក៏ចាប់ផ្ដើមចម្លងទៅឆ្មាផ្សេងទៀត។ នៅពេលដែលសត្វឆ្មាទាំងបីក្បាលនេះ ត្រូវបានដាក់ឲ្យនៅជាមួយឆ្មាដទៃទៀតដែលមានសុខភាពល្អ ពួកវាក៏ស្រាប់តែឆ្លងមេរោគដែរ។ ប៉ុន្តែក្នុងចំណោមឆ្មាដែលត្រូវបានសាកល្បងទាំងអស់ មិនមានឆ្មាណាមួយចេញរោគសញ្ញាដូចជាឡើងកម្ដៅខ្លួនខុសប្រក្រតី ឬស្រកទំងន់នោះទេ។
ជាមួយគ្នាដែរ អ្នកជំនាញបានបន្ថែមថាត្រូវធ្វើការសិក្សាបន្ថែមទៀតថាតើសត្វឆ្មាអាចចម្លងមេរោគមកកាន់មនុស្សដែរឬទេ។ យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានភស្ដុតាង ឬការសិក្សាណាមួយបង្ហាញថាសត្វឆ្មាអាចចម្លងមេរោគមកមនុស្សទេ។ ពួកអ្នកវិទ្យាសាស្ត្រ បានសរសេរនៅក្នុងទិនានុប្បវត្តិមួយថា "ដោយមានតម្រូវការចាំបាច់ក្នុងការបញ្ឈប់ជំងឺរាតត្បាត កូវីដ១៩ តាមរយៈយន្ដការផ្សេងៗគ្នា ការយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់សត្វឆ្មាអាចដើរតួក្នុងការចម្លងវីរុស SARS-CoV-2 ដល់មនុស្សឬអត់ គឺពិតជាមានសារសំខាន់ណាស់។”
គួរបញ្ជាក់ថា កន្លងមកសត្វឆ្មាចំនួនពីរក្បាលក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ដោយមានរោគសញ្ញាផ្លូវដង្ហើម ក្រៅពីនេះសត្វតោ និងខ្លា ៨ក្បាលនៅសួនសត្វ Bronx ក៏ត្រូវបានរកឃើញឆ្លងកូវីដ១៩ ផងដែរ៕