• 2020-05-18 06:14:35
  • ព័ត៌មាន

App ហិរញ្ញវត្ថុ​ឈានមុខ​គេមួយ​ប្រចាំ​អាស៊ីអាគ្នេយ៍ ចូលទីផ្សារ​កម្ពុជា ទទួលបានទុនសហការ ២,៥លានដុល្លារ

  • 2020-05-18 06:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fincy ជាកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (app) មួយក្នុងចំណោមកម្មវិធីឈានមុខគេ និងមាននវានុវត្តខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ បានឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកម្មវិធី (app) ទូទាត់ប្រាក់ពហុបំណងដែលទទួលបានការកោតសរសើរពីសាធារណជនជាច្រើន។

កម្ពុជាបានក្លាយជាតួអង្គដ៏សំខាន់ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល

ប្រទេសកម្ពុជាគឺជាទីផ្សារដ៏ល្អមួយនៅអាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល។ ដោយមានការរីកលូតលាស់លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថលជាមួយនិងកំណើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទូទាត់ប្រាក់ឌីជីថល ជាពិសេសក្នុងចំណោមប្រជាជនវ័យក្មេងដែលនិយមប្រើប្រាស់ទូរសព្ទចល័ត បានធ្វើឲ្យកម្ពុជាមានភាពទាក់ទាញខ្លាំងសម្រាប់ការវិនិយោគជាយុទ្ធសាស្រ្តសំខាន់ៗ និងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា។

ផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍន៍ឌីជីថលនៅក្នុងប្រទេសកម្ពុជាមានភាពស្រដៀងគ្នាទៅនឹងគោលដៅរបស់ Fincy ដើម្បីក្លាយទៅជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ តាមរយៈការផ្តល់ជំនួយថវិកាថ្មីៗពី ក្រុមហ៊ុន GBCI Ventures ដែលមានចំនួន ១០០លានដុល្លារអាមេរិក ចូលរួមជាមួយក្រុមហ៊ុន Fincy ដែលមានការិយាល័យកណ្តាលនៅសឹង្ហបុរី បាននឹងកំពុងអនុវត្តផែនការកំណើនរបស់ខ្លួនដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ដោយមានក្រុមស្ថាបនិកប្រកបដោយបទពិសោធន៍ខ្ពស់ និងក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាហិរញ្ញវត្ថុ, Fincy ខេមបូឌានឹងពង្រីកក្រុមការងាររបស់ខ្លួនយ៉ាងឆាប់រហ័សដោយមានថវិកាវិនិយោគចំនួន ២,៥លានដុល្លារពីក្រុមហ៊ុន GBCI Ventures។ Fincy មានគោលបំណងបង្កើនល្បឿនអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ហើយឆ្ពោះទៅរកការច្នៃប្រឌិតឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនេះ ដែលរួមមានការទូទាត់ប្រាក់, កាបូបប្រាក់ឌីជីថល, និង បច្ចេកវិទ្យាផ្សេងៗទៀត។

ពាំនាំមកនូវការប្តូរប្រាក់ប្រកបដោយសុវត្ថិភាពអនឡាញជាមួយនឹងអត្រាប្តូរប្រាក់ល្អបំផុត

ដំបូងឡើយ កម្មវិធី app នេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាចំណាយពេលយូរក្នុងការរង់ចាំ និងការប្តូរប្រាក់ដែលមានតម្លៃខ្ពស់ ដែលអ្នកធ្វើដំណើរប្រកបអាជីវកម្មនិងអ្នកទេសចរញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ធ្លាប់បានជួបជាញឹកញាប់។ ខណៈពេលដែលល្បឿននៃសាកលភាវូបនីយកម្មបន្តកើនឡើង សេចក្តីត្រូវការសម្រាប់ការប្តូរប្រាក់ដែលចំណាយតិច ដោយផ្ទាល់ និងមានសុវត្ថិភាព បានក្លាយទៅជាសេចក្តីត្រូវដ៏សំខាន់សម្រាប់ប្រតិបត្តិការរវាងអាជីវករ និងអាជីវករ (B2B) រវាងអាជីវករ និងអតិថិជន (B2C) និងរវាងអតិថិជន និងអតិថិជន (C2C)។

ក្នុងចំណោមក្រុមហ៊ុនដ៏ទៃទៀតនៅក្នុងតំបន់ Fincy បាននាំមុខគេ និង ផ្តល់នូវភាពទាក់ទាញជាងគេនូវអត្រាប្តូរប្រាក់ល្អបំផុត, ប្រកបដោយសុវត្ថិភាព, និងបច្ចេកវិទ្យាប្លុក ឆេន (blockchain) ដ៏មានតម្លារភាព។ ចាប់តាំងពីដំបូងមក Fincy បានបន្ថែមតម្លៃ និងមុខងារដែលមានអត្ថប្រយោជន៍ផ្សេងៗ ក្នុងគោលបំណងធ្វើឲ្យបច្ចេកវិទ្យារបស់ខ្លួនក្លាយទៅជាដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយក្នុងដៃរបស់អ្នក។

អត្ថប្រយោជន៍សម្រាប់អតិថិជន និងអាជីវករ

ក្នុងចំណោមមុខងារជាក់ស្តែងជាច្រើន Fincy បានផ្តល់ដល់សហគមន៍យើងនូវមុខងារជជែកគ្នាលេង (ឆាត) នៅក្នុងកម្មវិធីតែម្តង គួបផ្សំនឹងកាបូបលុយឌីជីថល (digital wallet) សម្រាប់បញ្ញើប្រាក់, ដកប្រាក់, ទូទាត់ប្រាក់, ប្តូរប្រាក់ និងសម្រាប់ធ្វើការសម្របសម្រួលប្រតិបត្តិការក្នុងចំណោមអ្នកប្រើប្រាស់ដោយពុំមានបញ្ហាអ្វីឡើយ។ លើសពីនេះ យើងក៏អាចបញ្ចូលមុខងារបើកប្រាក់បៀរ វត្សន៍ និងទូទាត់នៅពេលលេងហ្គេម និងអាចមានការរៀបចំបញ្ចូលភាគីទី៣ និងមុខងារផ្សេងៗបន្ថែមទៀតបាន។

លោក Lim Ming Wang អគ្គនាយក GBCI Ventures Plc. មានប្រសាសន៍ថា៖ “Fincy មានអាជីវករជាង ២០០នាក់រួចស្រេចទៅហើយនៅកម្ពុជារហូតមកដល់ពេលនេះ។ ជាមួយនឹងការប្រើប្រាស់យ៉ាងសំបូរបែបនៃកម្មវិធី app មួយនេះ អាជីវករកំពុងតែទទួលស្គាល់អត្ថប្រយោជន៍ដែល Fincy ផ្តល់ជូន ហើយកំពុងតែចង់ធ្វើជាដៃគូរ និងចូលរួមនៅក្នុងទីផ្សារដែលកំពុងតែរីកចម្រើននៅក្នុងគោលដៅទីផ្សារថ្មីរបស់យើង ដូចជាភ្ញៀវទេសចរជាដើម។ ការប្រើប្រាស់របស់អាជីវករបន្តមានការកើនឡើង ហើយ Fincy ខេមបូឌាបានសង្កេតឃើញថាវត្តមានទីផ្សាររបស់ខ្លួននៅកម្ពុជានឹងទទួលបានការទទួលស្គាល់កាន់តែខ្លាំងនៅពេលកម្មវិធី app នេះមានអ្នកប្រើប្រាស់ច្រើន ហើយនៅពេលនោះ អាជីវករកាន់តែច្រើន និងយល់កាន់តែច្បាស់អំពីតម្លៃ និងលទ្ធផលពីការប្រើប្រាស់កម្មវិធីនេះ។”*

លោក Douglas Gan អគ្គនាយកប្រតិបត្តិនៃ GBCI Ventures មានប្រសាសន៍ថា៖ “យើងកំពុងតែសម្ភោធដាក់អោយដំណើរការ Fincy នៅទូទាំងអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់។ ខណៈដែលយើងមានទីផ្សារមួយច្បាស់លាស់ និងយុទ្ធសាស្រ្តសម្រាប់កំណើននៅក្នុងតំបន់ទាំងមូល ច្បាស់ណាស់ដែលថាប្រទេសកម្ពុជាគឺជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតរបស់យើង”។

ផ្តោតលើការតាំងចិត្តរបស់ប្រទេសកម្ពុជាចំពោះបច្ចេកវិទ្យាឌីជីថល និងការបង្កើតឲ្យមានប្រព័ន្ធអេកូឡូហ្ស៊ីឌីជីថលដ៏ល្អមួយ លោក Douglas Gan បន្តមានប្រសាសន៍ថា៖ “ក្រុមហ៊ុនយើងមើលឃើញប្រទេសកម្ពុជាជាទីកន្លែងថ្មីជាមួយប្រកបដោយសក្តានុពលដ៏ធំសម្រាប់បង្កើននវានុវត្ត ហើយយើងជឿជាក់ថាភាពជោគជ័យរបស់ Fincy នៅក្នុងប្រទេសកម្ពុជា គឺជាកាតាលីករក្នុងការជម្រុញឲ្យស្ថានភាពឌីជីថលរបស់កម្ពុជាឲ្យរីកចម្រើនបានយ៉ាងឆាប់រហ័ស និងបង្កើនការអភិវឌ្ឍន៍ខ្លួនក្លាយទៅជាទីក្រុងដ៏វៃឆ្លាតនាពេលអនាគត។ បច្វុប្បន្ន យើងឃើញស្ថានភាពនៃកំណើនដ៏ល្អមួយ ហើយយើងមានភាពរំភើប និងមានទំនុកចិត្តក្នុងការធ្វើដំណើរឆ្ពោះទៅមុខ។”

សម្រាន់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

ក្រុមហ៊ុន៖ ធូ វេ ភីអ ឯ.ក

អាសយដ្ឋាន៖ #5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

លេខទូរស័ព្ទ៖ 023 22 18 78

អ៊ីមែល៖ hello@twowaypr.com 

វែបសាយ៖ www.twowaypr.com

អំពី Fincy

Fincy គឺជាកម្មវិធី app ទូរសព្ទចល័តដ៏អស្ចារ្យមួយដែលផ្តល់នូវការទូទាត់ពហុបំណង និងកម្មវិធីប្តូរប្រាក់ផ្អែកលើបច្ចេកវិទ្យាប្លុកឆេន។ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ Fincy មានការរីកលូតលាស់យ៉ាងច្រើនពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយ Fincy ក៏នៅតែពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់។ Fincy ធ្វើការពង្រីកខ្លួនយ៉ាងសកម្ម តាមរយៈជំនួយបច្ចេកទេស ២៤ម៉ោងលើ 24 ម៉ោង។ ជាមួយនឹងក្រុមការងារដែលមានបុគ្គលិកជាង ២០០នាក់ យើងនៅតែឈរលើអ្វីដែលយើងបានសន្យា ដើម្បីក្លាយជាអ្នកផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងគ្មានគូប្រៀប។

ដោយទទួលបានការជឿទុកចិត្តពីក្រុមហ៊ុន ជាង៥០០០ នៅទូទាំងពិភពលោក Fincy ជាដំណោះស្រាយជាច្រើនក្នុងពេលតែមួយ ដែលរួមមានមុខងារជជែកកម្សាន្ត (Chat), សហគមន៍, ចែករំលែក (Share), កម្សាន្តសប្បាយ, និងការធ្វើដំណើរ ហើយអាចបំពេញសេចក្តីត្រូវការផ្សេងៗក្នុងការទូទាត់ប្រាក់, ប្តូរប្រាក់, វេរប្រាក់, និងពាណិជ្ជកម្មអេឡិចត្រូនិក។ ដូច្នេះហើយទើបធ្វើឲ្យ Fincy ក្លាយទៅជាដំណោះស្រាយដ៏ទូលំទូលាយបំផុតក្នុងការបង្កើតឲ្យមានប្រតិបត្តការហិរញ្ញវត្ថុគ្រប់បែបយ៉ាងពីប្រតិបត្តិការរវាងអាជីវករ និងអាជីវករ, រវាងអាជីវករ និងអតិថិជន, និងរវាងអតិថិជន និងអតិថិជន។

ជាមួយនឹងចក្ខុវិស័យក្នុងការបង្កើតសង្គមមួយដែលមិនចាំបាចើប្រើសាច់ប្រាក់តាមរយៈការជម្រុញឲ្យមានប្រតិបត្តិការឆ្លងដែនដែលលឿនបំផុត និងតម្លៃទាបបំផុតសម្រាប់ពលរដ្ឋទូទាំងពិភពលោក និងអាជីវកម្មសាកល ដើម្បីរស់នៅ និងធ្វើការគ្រប់ទីកន្លែង។ Fincy មិនត្រឹមរំពឹងថានឹងផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏ខ្លាំង ប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស ដើម្បីគាំទ្រទៅដល់ការប្រើប្រាស់ក្នុងគោលបំណងជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែ Fincy ថែមទាំងមានគោលបំណងកសាងនូវប្រព័ន្ធអេកូឡូហ្ស៊ីដ៏មានសុវត្ថិភាព និងនិរន្តរភាពសម្រាប់អនាគតដ៏ភ្លឺស្វាងមួយទៀតផង។

អំពី GBCI Ventures

GBCI Ventures គឺជាមូលនិធិមូលធនបណ្តាក់ទុនឈានមុខគេនិងជាក្រុមហ៊ុនបង្កើតការបណ្តាក់ទុននៅអាស៊ី។ យើងធ្វើការវិនិយោគលើក្រុមហ៊ុនដែលទើបចាប់ផ្តើមថ្មីក្នុងដំណាក់កាលដំបូងៗនៃឱកាសក្នុងបច្ចេកវិទ្យាទីក្រុងវៃឆ្លាត។ យើងបាននាំមកជូនជាមួយគ្នានូវអ្នកដឹកនាំបច្ចេកវិទ្យា, អ្នកផ្តល់ដំណោះស្រាយ, និងសហគមន៍ជំនាន់ថ្មី ដែលជាគន្លឹះក្នុងការកសាងប្រព័ន្ធអេកូឡូហ្ស៊ីទីក្រុងវៃឆ្លាតដែលមានភាពបត់បែន និងឋាមវន្តមួយ។

ជាមួយនឹងមូលនីធិអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតចំនួន ១០០លានដុល្លារអាមេរិក GBCI Ventures ផ្តោតសំខាន់ទៅលើនវានុវត្ត៍នៃការវិនិយោគបច្ចេកវិទ្យា ពីបញ្ញាសប្បនិម្មិត (AI), មនុស្សយន្ត, ទិន្នន័យធំៗ, IoT, ប្លុកឆេន រហូតទៅដល់បច្ចេកវិទ្យាបញ្ចាំងដូចរូបពិតៗ (VR)៕

មតិយោបល់
អត្ថបទថ្មី