• 2020-05-18 07:14:03
  • សេដ្ឋកិច្ច

មានដឹងអត់ថា ! ឥឡូវតម្លៃប្រេងសាំងឡើងប៉ុន្មានហើយ?

  • 2020-05-18 07:14:03
  • ចំនួនមតិ 17 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១៦ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នឹងត្រូវលក់ ២ ៦០០ រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ២ ៤៦០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

សេចក្ដីប្រកាសដដែលបានសរសេរទៀតថា ដើម្បីសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ។

ការសម្រួលរបស់រាជរដ្ឋាភិបាលខាងលើនេះ ធ្វើឲ្យតម្លៃប្រេងលក់ផ្លូវការ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នឹងចុះមកនៅត្រឹម ២ ៥០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ២ ៣០០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕ ​
សូមមើលសេចក្តីប្រកាសដូចខាងក្រោម៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី