• 2020-05-20 05:13:29
  • សេដ្ឋកិច្ច

អង្ករស កំពុងដំណើរការ នាំចេញទៅក្រៅប្រទេសឡើងវិញ

  • 2020-05-20 05:13:29
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ក្រសួង បានអនុញ្ញាតិអោយនាំចេញអង្ករសទៅក្រៅប្រទេស និងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ខែឧសភានេះតទៅ។

អង្ករស នៅកម្ពុជា ត្រូវបានផ្អាកការនាំចេញមួយរយៈទៅក្រៅប្រទេសដោយសារតែបញ្ហាកូវីដ១៩ ប៉ុន្តែកន្លងមកនេះ ដោយសារតែតម្រូវការទីផ្សារ ក៏ដូចជា បញ្ហាកូវីដ១៩នៅកម្ពុជាហាក់ដូចជាមានការធូរស្រាលច្រើន ដែលធ្វើអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចអោយដំណើរការនាំចេញអង្ករសជាបណ្តើរៗ ឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ដែរថា ការអនុញ្ញាតិនៃដំណើរការមួយនេះ មានចំណារចារទទួលស្គាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហពន្ធស្រូវអង្ករកម្ពុជាផងដែរ៕

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី