• 2020-05-21 02:17:25
  • ព័ត៌មាន

តិចភ្លេចខ្លួន? ទោះឃើញស្ងាត់កូវីដមែន តែដាច់ខាតត្រូវមានអង្គរក្សការពារនេះជាប់ខ្លួនជានិច្ច

  • 2020-05-21 02:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅកម្ពុជារៀងអន់ថយបន្តិចមែន តែអ្នកមិនគួរធ្វេសប្រហែសនោះទេ។ ជាក់ស្តែងមានប្រទេសជាច្រើនបានផ្ទុះកូវីដ១៩ ឡើងវិញបន្ទាប់ពីស្ងាត់ឆ្លងមួយរយៈ ដោយសារពួកគេបានបន្ធូរការប្រុងប្រយ័ត្នការពារខ្លួន ។

បច្ចុប្បន្នបងប្អូនប្រជាជនខ្មែរមួយចំនួនបានចាប់ផ្ដើមចេញក្រៅ ដើរលេង ជួបជុំ ឬញ៉ាំអាហារនៅតាមហាងវិញហើយ ហេតុដូចនេះលោកអ្នកគួរមានអង្គរក្សការពារឲ្យជាប់ខ្លួន ដូចជា អាល់កុល, ជែលលាងដៃ ឬក្រដាសសើមមានជាតិអាកុលជូតសម្លាប់មេរោគជាដើម។

កន្លែង ឬសម្ភារដែលអ្នកត្រូវប្រុងប្រយ័ត្នជូតសម្លាប់មេរោគឲ្យស្អាតល្អ មានដូចជា ៖

  • គន្លឹះទ្វាបើកចេញចូល នៅ ហាង ឬ នៅផ្សារទំនើប និងទ្វាឡាន
  • រទេះ ឬកន្ត្រកដាក់អីវ៉ាន់ នៅផ្សារទំនើប (ភាគច្រើនផ្សារទំនើបតែមានអ្នកចាំជូតសម្អាតផងដែរ)
  • តុ និង ដៃកៅអីនៅតាមហាងអាហារ (ពិសេសហាងដែលសម្បូរបរទេសចូល)
  • បង្កាន់ដៃនៅតាមជណ្តើរ (គួរលាងសម្អាតដៃបន្ទាប់ពីប្រើរួច)
  • ទំនិញផ្សេងៗ ដែលអ្នកទិញតាមអនឡាញ ហើយត្រូវបានដឹកជូនដល់ផ្ទះដោយភ្នាក់ងារដឹកជញ្ជូន
  • ប៊ូតុងចុចឡើងចុះជណ្តើរយន្ត នៅតាមអគារពាណិជ្ជកម្ម ឬផ្សារទំនើប ដែលមានមនុស្សច្រើនប្រើប្រាស់រួមគ្នា
  • អេក្រង់ទូរស័ព្ទដៃ ។

ជាក់ស្ដែង ប្រភេទអាល់កុលបាញ់ ងាយស្រួលប្រើប្រាស់សម្លាប់មេរោគ នៅលើ កៅអីអង្គុយ សំលៀកបំពាក់ និងសម្ភារៈផ្សេងៗដែលនៅជុំវិញលោកអ្នក។ ប៉ុន្តែត្រូវដឹងថាអាល់កុលដែលយកមកការពារត្រូវតែមានប្រសិទ្ធភាពសម្លាប់មេរោគជឿជាក់បាន បើមិនដូច្នេះទេ អ្នកអាចប្រឈមនឹងការឆ្លងមេរោគលើសដើម។ កន្លងមកនៅក្នុងទីផ្សារ មិនអត់ទេ អាកុលក្លែងក្លាយ ឬ ផ្សំខុសស្តង់ដារ បើមិនចេះមើលស្រួលបួលទេ អាចទិញខុស ធ្វើឲ្យខាតបង់ទាំងប្រាក់កាស និងសុខភាព

ដើម្បីធានាសុវត្ថិភាពខ្ពស់ ស្រួលផ្លូវចិត្តក្នុងការប្រើប្រាស់ លោកអ្នកគួរជ្រើសរើសប្រើអាល់កុលបាញ់ដែលមានម៉ាកត្រឹមត្រូវ អាចបញ្ជាក់បានថាវាបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពស្របតាមស្តង់ដារសុវត្ថិភាព ដូចជាផលិតផលអាកុលបាញ់របស់ "ក្លិន"។

អាកុលបាញ់សម្លាប់មេរោគរបស់ក្លិន ជាផលិតផលដែលមានគុណភាពខ្ពស់ ទទួលស្គាល់ស្របច្បាប់ ដោយក្រសួងពាក់ព័ន្ធ និង ISO 9001-2015 អាចសម្លាប់មេរោគបាន ៩៩,៩៩% ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផល "ក្លិន" អាចចូលទៅហ្វេសបុកផេក KLEN Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់