• 2020-05-21 06:43:29
  • ព័ត៌មាន

ស្ថាប័នបួន នៅកម្ពុជាទទួលបានជំនួយពីមូលនិធិ ១លានដុល្លាររបស់ Smart Axiata ដើម្បីប្រឆាំងវីរុសកូវីដ១៩

  • 2020-05-21 06:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែមុនថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ស្មាត អាស្សាតា (Smart Axiata) ខូ អិលទីឌី បានប្រកាសមូលនិធិជំនួយដែលមានទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ផ្ដល់ឲ្យក្រុមហ៊ុន ណាមួយដែលមានគម្រោងការច្បាស់លាស់ចូលរួមទប់ស្កាត់វីរុសកូវីដ១៩។

ថ្មីៗនេះ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ក្រុមហ៊ុន Smart Axiatia បានចាប់ផ្ដើមផ្ដល់ជំនួយមូលនិធិមួយលានដុល្លាររបស់ខ្លួន ដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) វិទ្យាស្ថានបើកទូលាយ (Open Institute) អង្គការមិត្តសម្លាញ់អន្តរជាតិ (Friends International) និងក្រុមហ៊ុនសារព័ត៌មាន (Sotheastern Globe Communication)។

ដោយផ្អែកលើគម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលបានអនុម័តដោយគណៈធម្មាធិការ និងដៃគូវាយតម្លៃបានផ្ដោតលើសម្មភាពរួមមាន៖

១. ផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនប្រឆាំងវីរុសកូវីដ១៩ រហូតដល់រយៈពេល ២ខែសម្រាប់ការពិនិត្យរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុលដល់អ្នកជំងឺរាប់ពាន់នាក់ ដែលដឹកនាំដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។

២. កម្មវិធីភ្នាក់ងារសុវត្ថិភាពកុមារ និងសហគមន៍ដែលមិនមានឱកាស និងលទ្ធភាព នៅតាមខេត្តចំនួន ៧ដែលដឹកនាំដោយ អង្គការមិត្តសម្លាញ់អន្តរជាតិ។

៣. វេទិកាព័ត៌មាន ចូលរួមទាក់ទង និងវីរុសកូវីដ១៩ ដែលមានប្រធានបទ ស្ដីអំពីអាជីព និងការអប់រំ ដឹកនាំដោយក្រុមហ៊ុនសារព័ត៌មាន Sotheastern Globe Communication។

៤. ការអភិវឌ្ឍន៍មាតិកាតាមអនឡាញ សម្រាប់កម្មវិធីសិក្សាតាមអ៊ីនធឺណិតថ្នាក់ជាតិ (សិស្សថ្នាក់ទី ១២) ដឹកនាំដោយវិទ្យាស្ថានបើកទូលាយ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា៖ "កម្មវិធីផ្ដួចផ្ដើមទាំងបួនដំបូងដែលត្រូវបានជ្រើសរើស សម្រាប់ការផ្ដល់ជំនួយមូលនិធិនេះ គឺផ្ដោតសំខាន់លើវិស័យដូចជា៖ បច្ចេកវិទ្យាទូរគមនាគមន៍ សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងរក្សាអនាម័យផ្ទាល់ខ្លួន។

" យើងបន្តស្វែងរកការដាក់ពាក្យសុំការដាក់ពាក្យសុំបន្ថែម ពីក្រុមហ៊ុនវិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ខាភិបាលនៅក្នុងកម្ពុជាលើគម្រោង ( មានស្រាប់ និងគម្រោងថ្មី) ដែលបង្ហាញពីផលប៉ះពាល់នៃវីរុសកូវីដ១៩។ លោកបន្ថែម។

បេក្ខជនដែលបានជ្រើសរើស និងទទួលជំនួយពីក្រុមហ៊ុន Smart គឺដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យា និងគំនិតឆ្នៃប្រឌិត ព្រមទាំងជួយទប់ស្កាត់វីរុសកូវីដ១៩ផងដែរ។

មូលនិធិនេះបានបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមុន ដើម្បីចូលរួមដោះស្រាយបញ្ហាប្រទេសជាតិក្នុងកំឡុងពេលមានវិបិត្ត។ ចំនួនទឹកប្រាក់មូលនិធិ របស់ក្រុមហ៊ុន Smart គឺជាទឹកប្រាក់លើពីការប្ដេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំ ទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលមានច្រើនជាង ១ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន។

គ្រប់ពាក្យស្នើសុំនៅតែបន្តបើកសម្រាប់មូលនិធិជំនួយប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart រាល់ដំណើរការទាំងអស់អាចស្នើតាមអ៊ីនធឺណិត ដោយផ្អែកលើលក្ខខណ្ឌច្បាស់លាស់តាមរយៈ ៖ https://bit.ly/3aQsrJV

រាល់ពាក្យស្នើសុំត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ ពីគណៈកម្មាធិការផ្ទៃក្នុងជាមុនសិន មុននឹងបញ្ជូនទៅក្រុមហ៊ុន Smart Axiata និង Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២រូប។

សម្រាប់ព័ត៌មានបន្ថែមទាក់ទង និងមូលនិធិដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ទំព័រហ្វេសបុក "Smart For Cambodia” ឬចូលទៅកាន់ www.smart.com.kh

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់