• 2020-05-24 01:30:00
  • ព័ត៌មាន

មុនចង់ទិញផ្ទះ ត្រូវដឹងហាងឆេងសិន អ៊ីចឹងកុំរំលងព្រឹត្តិការណ៍អចលនទ្រព្យអនឡាញខែក្រោយនេះ

  • 2020-05-24 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​សម្រេច​ចិត្ត​ទិញ អចលនទ្រព្យ​ណា​មួយ អ្នក​ច្បាស់​ជា​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ជា​មុន​សិន។ ការ​ដាក់​ទុន​លើ​អចលនទ្រព្យ គឺ​ត្រូវ​ចេះសម្លឹងមើលឲ្យបានវែងឆ្ងាយ ស្គាល់ហាងឆេង និង​ ដឹង​ថា​តើ​អចលនទ្រព្យ​ដែល​អ្នក​គ្រោងទិញ ឬ​វិនិយោគ នឹង​អាច​ឲ្យអ្នក​អាស្រ័យ​ផល​បាន​មក​វិញ​ដោយ​របៀបណា ។ ត្រង់​ចំណុច​នេះ មានន័យថា អ្នក​ ចង់​ទិញទុក សម្រាប់​​លក់​យកចំណេញ, ទុកជួល ,ទុកជា​ទីតាំងរកស៊ី ឬ​ការិយាល័យ ,ឬ សម្រាប់​រស់នៅ​ជាដើម។

ដើម្បីទទួលបាន​ព័ត៌មាន​សម្បូរ​បែប ពី​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន និង​ទទួលបាន​ការ​បញ្ចុះ​តម្លៃពិសេស​​ទិញ​បានផ្ទះ ឬ​ គម្រោង​ខុន​ដូ​ដែល​អ្នក​ស្រមៃ​ចង់​បាន អ្នក​គួរ​ចូលរួម​ព្រឹត្តិការណ៍​​អចលនទ្រព្យអនឡាន គឺ Black Friday Property Sale នា​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ២០២០ ដែល​មានរយៈពេល​តែ ៤ ​ម៉ោង​ប៉ុណ្ណោះ​ គឺ​ចាប់​ពី​ម៉ោង ៤​ល្ងាច ដល់​ម៉ោង ៨យប់ ។​

ដើម្បី​ចូល​រួម​មើល​គម្រោង​ផ្ទះ ឬ​ខុនដូ ជាច្រើន​កំពុងស​កម្ម​ក្នុង​ទីផ្សារអចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន​ សូម​ចុះ​ឈ្មោះ ជា​មុន​សិន។

សូម​ប្រើ​លេខ​កូដ SABAY នៅ​ត្រង់​ចំណុច Where did you hear first about this eventតើ​អ្នក​បាន​ឃើញ​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នេះ​ពី​កន្លែង​ណា? ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ព្រឹត្តិការណ៍នេះ។

ចំណេញ​ច្រើន​យ៉ាងហ្នឹង បើ​រំលង​ប្រាកដ​ជា​ស្ដាយ​ហើយ ចឹង​ចុះ​ឈ្មោះ​ឲ្យ​ទាន់​ពេល​វេលា​ណ៎ា។

ព្រឹត្តិការណ៍​នេះ​សមស្រប​បំផុត​សម្រាប់អ្នក​ដែល កំពុង​ចង់​វិនិយោគ​លើ​អនចលនទ្រព្យ ឬ កំពុង​រក​មើល​គម្រោង​បុរី ផ្ទះ ឬ​ខុនដូ របស់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ជាមួយ​លកខណ្ឌ​ល្អៗ អាច​ដក​ប្រាក់​កក់​មក​វិញ​បាន​ប្រសិន​បើ​លោក​អ្នក​ប្តូរ​ចិត្ត និង​ឱកាស​ចំណេញ​ពីប្រូម៉ូសិន​ច្រើន​ក៏​កម្រ​មាន៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់