• 2020-05-26 05:07:38
  • សេដ្ឋកិច្ច

មួយជីវិតមានប៉ុន្មានដង? គ្រាន់តែឃើញរូបចង់ហោះ ទៅកម្សាន្តលេងភ្លាមហ្មង!

  • 2020-05-26 05:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋានធម្មជាតិ កែច្នែ លក្ខណៈគ្រសារ មួយកន្លែង ដែលមានចម្ងាយប្រមាណជា ៣៨គីឡូម៉ែត្រ ពីក្រុងសៀមរាប កំពុងទទួលបានការចាប់អារម្មណ៌ ព្រោះមានកន្លែងសម្រាកលំហែប្លែកៗ និង មានទេសភាពស្អាតៗ គួរអោយចង់គយគន់។

ផ្ទះស្នាក់បៃតង ជារមណីយដ្ឋាន លក្ខណៈគ្រួសារ ដែលប្លែកអារម្មណ៌ ព្រោះនៅទីនោះពោរពេញទៅដោយ ដើមឈើត្រជាក់ធំៗ បង្កអោយមានលក្ខណៈស្រស់ស្រាយបែបធម្មជាតិ មិនត្រឹមតែប៉ុណ្ណោះ អ្នក ដែលចូលមកកំសាន្ត ក្នុងរមណីយដ្ឋាននេះ ក៏អាចកំសាន្តសប្បាយ ដោយការជិះទូក ស្ទូចត្រី ហែលទឹកលែង ដែលជាពិសេសទៀតនោះគឺគេងលើអង្រឹង លើផ្ទៃទឹក (គ្រាន់តែអានចប់ស្រាវឆ្អឹងខ្នងទៅហើយ) មួយវិញទៀត បងប្អូនក៏អាចបោះតង់ និងទស្សនាការបង្ហាញរបាំពីសំណាក់ក្មេងៗនៅក្នុងភូមិ ក្នុងរាត្រីបោះតង់ផងដែរ។

ចង់ត្រឡប់ទៅកាលពីក្មេងណាស់
ស្នាមញញឹម និងភាពរីករាយ
បុរសខោក្រហម Relax ម្លេះ
អង្រឹងលើទឹក បើមានសៀវភៅមួយក្បាល មិនដឹងល្អយ៉ាងណាទេ
មើលម្ហូបគេហ៌

បើយើង ធ្វើដំណើរកាត់តាម ភូមិព្រះដាក់ ជាទីកន្លែងដែលមាននំបញ្ចុកឈ្ងុយឆ្ងាញ់ពិសារ ធ្លាប់សាកហើយឬនៅ? ហើយត្រូវបន្តដំនើរឆ្ពោះទៅទីតាំងគោលគឺ រង្វង់មូលភ្នំគូលែន ស្រុកបន្ទាយស្រី បន្ទាប់មកក៏បន្តដំណើរទៀត ទៅកាន់វត្តស្រះដូនរីក ដែលមានស្រះទឹក និងទេសភាពស្រស់ស្អាតផងដែរ ។ នៅចំងាយប្រមាណជា100m ខាងមុខរបងវត្តយើងហ្នឹង នឹងមកដល់ទីរមណីយដ្ឋាន ផ្ទះស្នាក់បៃតង ។ គួរបញ្ជាក់ថា រមណីយដ្ឋាន ផ្ទះស្នាក់បៃតង មានទីតាំង ស្ថិតនៅ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ចំពោះទីតាំងលំអិត អាចចុចមើលតាម ខាងក្រោមនេះបាន ៖ ចុច google map ដើម្បីទៅកាន់ទីតាំងផ្ទាល់

ប្រភព៖ ហ្វេសប៊ុក អភិបាលស្រុក បន្ទាយស្រី ឃឹម ហ្វីណង់

អត្ថបទ ៖ Art

មតិយោបល់