- 2020-05-27 00:39:06
- សេដ្ឋកិច្ច
ថៃគ្រោងបើកឲ្យភ្ញៀវទេសចរ ចូលមើលវាំងឡើងវិញនៅសប្ដាហ៍ក្រោយ
- 2020-05-27 00:39:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃគ្រោងបើកឲ្យភ្ញៀវទេសចរ ចូលមើលវាំងឡើងវិញនៅសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
ព្រះបរមរាជវាំងថៃ ឬឈ្មោះផ្លូវការជាភាសាអង់គ្លេសហៅថា Grand Palace (វាំងចាស់) នឹងបើកឲ្យភ្ញៀវទេសចរចូលមើល និងសិក្សាស្វែងយល់សារជាថ្មីនៅសប្ដាហ៍ក្រោយ។
តាំងពីពាក់កណ្ដាលខែមិនាមក រាជវាំងថៃបានបិទទ្វារមិនឲ្យមានភ្ញៀវទេសចរចូលមើលដូចសព្វដងដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ ប៉ុន្តែពេលនេះអាជ្ញាធរគ្រោងបើកឲ្យចូលជាប្រក្រតីឡើងវិញបើតាមការប្រកាសកាលពីថ្ងៃច័ន្ទកន្លងទៅ។
មិនត្រឹមតែវាំងចាស់នោះទេដែលត្រូវបើកទ្វារឲ្យមានភ្ញៀវទស្សនា ក្នុងនោះទីតាំងសំខាន់ៗផ្សេងទៀតក៏ត្រូវបើកដំណើរការធម្មតាវិញដែរ ក្រោយក្រសួងសុខាភិបាលថៃប្រកាសពីការធ្លាក់ចុះ ចំនួនអ្នកឆ្លងកូវីដ១៩ក្នុងប្រទេសថៃ។ ចាប់តាំងពីផ្ទុះខ្លាំងក្នុងដើមខែមករា ថៃមានអ្នកឆ្លងសរុបជាង៣ពាន់នាក់ ក្នុងនោះ៥៧នាក់បានស្លាប់បាត់បង់ជីវិត។
គួរបញ្ជាក់ថា វាំងចាស់របស់ថៃគឺជាគោលដៅទេសចរណ៍ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងទីក្រុងបាងកក ដូចគ្នាទៅនឹងសារមន្ទីរជាតិ, វត្តអារុណ និងវត្តសាគិត (ភ្នំមាស) ដែលសុទ្ធសឹងមានទីតាំងស្របដងទន្លេចៅផ្រៈយ៉ា៕