• 2020-05-27 03:57:04
  • សេដ្ឋកិច្ច

ដើរ​លេង​បាន​លុយ​! ជប៉ុន​ត្រៀម​កញ្ចប់​រាប់​ពាន់​លាន​ឲ្យ​ទេសចរ​ ​ដើរ​លេង​អំឡុង​វិបត្តិ​កូវីដ​

  • 2020-05-27 03:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​​ឡើង​វិញ​ ទី​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ប្រទេស​ជប៉ុន​បាន​ប្រកាស​នូវ​ផែនការ​ដែល​មាន​កញ្ចប់​ទឹក​ប្រាក់​១២,៥​ពាន់​លាន​ដុល្លារ​ដើម្បី​ឧបត្ថម្ភ​ធន​មួយ​ផ្នែក​នៃ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​បរទេស។​

ទី​ភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​ឈ្មោះ​ថា​ ហ៊ីរ៉ូស៊ី តាបាតា​ បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​សប្ដាហ៍​មុន​ថា​ ផែន​ការ​ឧបត្ថម្ភ​ធន​ដល់​ភ្ញៀវ​ទេសចរ​​ នឹង​អាច​ចាប់​ផ្ដើម​នៅ​ខែ​កក្កដា​ ប្រសិន​បើ​បញ្ហា​កូវីដ​ នៅ​តែ​បន្ត។​ សេចក្ដី​​លម្អិត​នៃ​ផែនការ​​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​រៀប​ចំ​នៅ​ឡើយ​ទេ ស្រប​ពេល​ជប៉ុន​​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ​ ដែល​កំពុង​រាតត្បាត​ជុំវិញ​ពិភពលោក​។​

ប្រភព​មួយ​ចំនួន​និយាយ​ថា​ផែន​ការ​ខាង​លើ​អនុវត្ត​សម្រាប់​តែ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រភព​ផ្សេង​ទៀត​រាយការណ៍​ថា​ ការ​ឧបត្ថម្ភ​ធន​ដល់​ភ្ញៀវ​ទេសចរ​អាច​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​។​

នៅ​ខែ​មេសា​ ឆ្នាំ​២០២០ ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ធ្លាក់​ចុះ​ ៩៩,៩​%​ បើ​ធៀប​នឹង​ខែ​មេសា​ឆ្នាំ​មុន​ ដោយ​មាន​ភ្ញៀវ​បរទេស​មក​លេង​ជប៉ុន​ត្រឹម​២៩០០​នាក់​ប៉ុណ្ណោះ។​ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​គិត​ចាប់​ពី​ឆ្នាំ​១៩៦៤​មក​ ដែល​ជប៉ុន​មាន​អ្នក​ទេសចរ​អន្តរជាតិ​ប្រចាំ​ខែ​តិច​ជាង​១​ម៉ឺន​នាក់៕

ប្រភព៖ Japantimes អត្ថបទ៖ សៀនហួរ

មតិយោបល់