• 2020-05-27 10:02:54
  • សេដ្ឋកិច្ច

ឆ្នាំ២០២០នេះមិនមែន កំពង់ចាម ទេដែលមានដំណាំកៅស៊ូច្រើនជាងគេនោះ

  • 2020-05-27 10:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពង់ធំ បានក្លាយជាខេត្តដែលមានផ្ទៃដីដាំដុះកៅស៊ូរហូតដល់ ៧០.២៣៥,៧ហិតា បានក្លាយជាខេត្តមានដំណាំកៅស៊ូលេខ ១ នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី ២៧ ឧសភា ឆ្នាំ២០២០នេះ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រីព្រឹកមិញ

លោកបន្ថែមថា ក្នុងចំណោមផ្ទៃដីដាំដុះសរុបចំនួន ៧០.២៣៥,៧ ហិតា ក្នុងនោះកៅស៊ូក្រុមហ៊ុនចំនួន ៦១.៦៧២,៤៩ហិតា និងកៅស៊ូគ្រួសារ ៨.៥៦៣,២១ ហិតា ផ្ទៃដីចៀជ័រសរុបចំនួន ៤៥.៧៩៣,៦៥ ហិតា (ក្រុមហ៊ុន ៤០៧៦២,៦៥ ហិតា និងគ្រួសារ ៥០៣១ ហិតា) ដោយស្រូបយកម្លាំងពលកម្មសរុបចំនួន ៥៧១៥ នាក់ និងមានតម្រូវការបន្ថែមចំនួន ១.២៩៤នាក់។ បច្ចុប្បន្នខេត្តកំពង់ធំ មានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ០៤ ក្នុងចំណោម ផែនការសាងសង់ចំនួន ០៧។

សកម្មភាពកម្មករប្រមូលផលជ័រកៅស៊ូនៅចម្ការមួយនៅកម្ពុជា

គួរបញ្ជាក់ផងដែរថា​នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះចំណូលបានពីការនាំចេញកៅស៊ូ មានជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩។ តម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន។

សកម្មភាពកម្មករជិះប្រមូលផលជ័រកៅស៊ូនៅចម្ការមួយនៅកម្ពុជា

តាមទិន្នន័យរបស់ក្រសួងកសិកម្ម គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់