• 2020-05-28 05:08:53
  • ព័ត៌មាន

៣សប្ដាហ៍ នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត ៤សែននាក់

  • 2020-05-28 05:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល ៣សប្ដាហ៍ ចាប់ពីថ្ងៃទី ៤-២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៣៩៨ ០៩៩នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០ ៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧ ១៧៧នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១ ៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧% បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភាដូចគ្នានេះ។

ប្រភព៖ ក្រសួងទេសចរណ៍ ប្រែ​សម្រួល៖ Tep Sovannmoly

មតិយោបល់