• 2020-05-28 07:08:45
  • សេដ្ឋកិច្ច

ធនាគារជាតិបើកអង្គប្រជុំ ស្តីពីការផ្អាកទទួលយកក្រដាសប្រាក់១ដុល្លារ ដល់៥ដុល្លារ

  • 2020-05-28 07:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចាប់ពីម៉ោង៩ព្រឹក ធនាគារជាតិនៃកម្ពុជាបានអញ្ជើញ អគ្គនាយកគ្រប់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្ដីពី ការផ្អាកទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ។

ក្រដាសប្រាប់ដុល្លារអាមេរិក ប្រភេទ៥ដុល្លារ ២ដុល្លារ និង១ដុល្លារ

​កិច្ចប្រជុំនេះ ដឹកនាំដោយ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ នៃ​កម្ពុជា ក្នុងការ សិក្សាពីបញ្ហាប្រឈម និងវិធានការដោះស្រាយ។

យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំ ធនាគារជាតិ នៃកម្ពុជា នឹងធ្វើការបកស្រាយពីមូលហេតុ នៃការផ្អាកទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នាពេលខាងមុខនេះ។

ប្រភព៖ ធនាគារជាតិនៃកម្ពុជា

អត្ថបទ៖ Tep Sovannmoly

មតិយោបល់