• 2020-05-29 10:25:33
  • សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយធម្មតា

  • 2020-05-29 10:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។» នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅលើផេក នៅរសៀលថ្ងៃទី ២៩ ខែឧសភា ២០២០។

សម្ដេចបញ្ជាក់បន្ថែមថា ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។

«សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់»។ សម្ដេចតេជោ លើកឡើងបន្ថែម៕

សម្ដេចលើកឡើងទៀតថា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និង​ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់