• 2020-06-01 10:15:00
  • ព័ត៌មាន

បន្លែ-សាច់សុវត្ថិភាពទ្រទ្រង់សុខភាព រដូវកាលថ្មី Check in ភ្លាមចុះ ១០% ភ្លែត ចុចកុម្ម៉ង់តាមអេបដឹកជូនដល់ផ្ទះ

  • 2020-06-01 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាពរឹងមាំល្អ ទាមទារឲ្យអ្នកមានរបបអាហារត្រឹមត្រូវជាប្រចាំ ។ បើធ្លាប់ពិបាករកទិញ ម្ហូប បន្លែ ត្រីសាច់ ដែលធានាសុវត្ថិភាពចំពោះសុខភាព ឥលូវនេះអាចទុកចិត្តបាន នៅផ្សារ UrBio Market (ផ្សារប៊ីយ៉ូ)។

ថ្មីស្រស់ៗ ទើបមកដល់សម្រាប់រដូវនេះ មានដូចជា៖ ត្រីក្អែក ឆ្ពោក ប៉ាវ៉ាមុខពីរ ប៉ាស៊ីអ៊ី ត្រីពោធិ ពីល្បាក់ខោន ទន្លេមេគង្គ។ រីឯបន្លែ ផ្លែឈើវិញត្រូវនាំយកមកពីចម្ការកសិករខ្មែរពិតៗ ដែលធម្មតាពិបាករកទិញបំផុត និងមិនសូវឃើញមានលក់នៅកន្លែងផ្សេងឡើយ។

ពិសេសនោះ គឺបន្លែប្រភេទទំពាំងបារាំង (asparagus) ដែលមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព ដែលអ្នកអាចយកទៅចម្អិនតាមរបៀប អាំង ស្ងោរ ជំហុយ និងឆា ផ្តល់នូវរសជាតិឆ្ងាញ់ពិសាចាប់មាត់ ប្លែកៗគ្នា ។

ជាក់ស្ដែង UrBio Market (ផ្សារប៊ីយ៉ូ) មានគោលការណ៍នាំយកតែផលិផល ដែលល្អចំពោះសុខភាព មានការត្រួតពិនិត្យគុណភាពច្បាស់លាស់ ធានាទំនុកចិត្តខ្ពស់ ដែលមានលក់ដូចជា ៖ ផលិតផលកសិផលធម្មជាតិខ្មែរ មាន់ស្រែ ជ្រូកហាត់ប្រាណ ត្រីទន្លេ បន្លែសុវត្ថិភាព និងគ្រឿងហូបចុកផ្សេងៗទៀតទាំងក្នុង និងក្រៅស្រុក ដែលជាប្រភេទ Organic ឬ សុវត្ថិភាពចំពោះសុខភាពតែប៉ុណ្ណោះ។

ចាប់ពីថ្ងៃនេះតទៅ លោកអ្នកគ្រាន់តែចំណាយចាប់ពី ១០ដុល្លារឡើងទៅ រួច Check in ទំព័រហ្វេសបុក UrBio Market ផ្សារប៊ីយូ នឹងទទួលបានការបញ្ចុះតម្លៃ ១០%ភ្លាមៗ។

បើរវល់ លោកអ្នកក៏ចូលចុចកុម្ម៉ង់ទិញ តាមរយៈអេប NHAM24 ឬ ទូរសព្ទមកលេខ ០៧៨ ៧៦៧ ៧៨៣ នឹងទទួលបានការបញ្ចុះតម្លៃ ១៥% ភ្លាមៗ សម្រាប់ប្រភេទ ត្រី សាច់ បន្លែ និងផ្លែឈើ។ ប្រសិនបើលោកអ្នកទទួលបានត្រីអន់សាច់ ខាងផ្សារប៊ីយូ និងផ្ដល់ជូនលុយវិញ។ ទាំងចំណេញ និងសុវត្ថិភាព រកអីទៀត? កុម្ម៉ង់ទិញឥលូវនេះ និងទទួលបានការបញ្ចុះតម្លៃពិសេស។

សម្រាប់ព័ត៌មានបន្ថែម ឬចង់បានម្ហូបស្រស់ៗ លោកអ្នកអាចចូលទៅកាន់ ៖

  • គេហទំព័រហ្វេសបុក [UrBio Market ផ្សារប៊ីយូ]

  • លេខទូរសព្ទ៖ ០៧៨ ៧៦៧ ៧៨៣

  • បញ្ជាទិញតាមអេប៖ NHAM24

  • ផែនទីទីតាំងផ្សារ៖ https://goo.gl/maps/Q85AHYLjjn2yqdoA9

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី