- 2020-06-03 02:32:34
- សេដ្ឋកិច្ច
ហាងកាហ្វេមួយកន្លែង ផ្តល់ការងារដល់បុគ្គលិក ៥០%ជាមនុស្សគរថ្លង់ និងប្រើភាសាសញ្ញាដើម្បីបម្រើអតិថិជន
- 2020-06-03 02:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងកាហ្វេមួយកន្លែង ផ្តល់ការងារដល់បុគ្គលិក ៥០%ជាមនុស្សគរថ្លង់ និងប្រើភាសាសញ្ញាដើម្បីបម្រើអតិថិជន
ចន្លោះមិនឃើញ
បុគ្គលិកជាង៥០% ដែលជាមនុស្ស គរថ្លង់ ត្រូវបានជ្រើសរើសអោយធ្វើការ នៅក្នុងហាងកាហ្វេមួយកន្លែង ដែលមានឈ្មោះថា ហាងកាហ្វេសហគមន៌ ឬ Social Coffee ជាមួយនិងការប្រើភាសាសញ្ញា (Languages Sign) ដើម្បីបម្រើអតិថិជនដែលកុម្មង់កាហ្វេ ឬ ភេសជ្ជៈ។
លោក Swapnil ស្ថាបនិកហាងកាហ្វេសហគមន៌ បានស្វែងរកភាពពិសេសមួយរបស់កាហ្វេ គឺភាពស្ងប់ស្ងាត់ ដូច្នេះការដែលបានអង្គយផឹកកាហ្វេ នៅក្នុងទីកន្លែងដែលមានៅភាពស្ងប់ស្ងាត់ គឺជារសជាតិពិតនៃកាហ្វេ ដែលនេះមិនមែនត្រឹមតែជាហេតុផលមូយដែលគាត់ជួលមនុស្សគថ្លង់មកធ្វើការនោះទេ ប៉ុន្តែជាអ្វីដែលលោកបានមើលឃើញ កឺកង្វះទីផ្សារការងារសម្រាប់មនុស្សគថ្លង់។
គួរបញ្ជាក់ដែរថា ហាងកាហ្វេសហគមន៌ បានសហការជាមួយអង្កការ Khmer Sign Foundation ដើម្បីបរិច្ចាគថវិកា ដែលបានមកពីកល់កាហ្វេទាំងអស់ដុំម្បីជួយទៅដល់អ្នកជំងឺដែលមានបញ្ហាចក្ខុវិញ្ញាណ ដែលមានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ២២ ឧសភា ដល់ថ្ងៃទី០៤ មិថុនា ២០២០។
ហាងកាហ្វេសហគមន៌ មានទីតាំង៤កន្លែង ១.បឹងត្របែក ២.អូរឬស្សី ៣. នរោត្តម ៤. ផ្លូវម៉ោសេទុង (គ្រប់សាខាទាំងអស់របស់ហាងកាហ្វេ សហគមន៌ គឺមានទីតាំងក្នុងធនាគារ PPC Bank) ។