• 2020-06-04 02:30:54
  • ព័ត៌មាន

គ្រប់គ្រងអាជីវកម្មតូចធំ តាមរយៈប្រព័ន្ធអនឡាញទំនើប ងាយស្រួលមិនបាច់នៅទីតាំងក៏អាចមើលរបាយការណ៍បាន

  • 2020-06-04 02:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិបាកគ្រប់គ្រងទិន្នន័យមែនទេ? ពេលខ្លះមិនសូវទុកចិត្តបុគ្គលិកទាំងស្រុង តម្រូវឲ្យមកប្រចាំការនៅហាង ឬក្រុមហ៊ុនរាល់ថ្ងៃ ស្ទើរគ្មានថ្ងៃសម្រាក។ មួយវិញទៀត បើកត់ត្រាមិនស្រួល អាចបាត់បង់ទិន្នន័យពីភ្ញៀវ និងចំនួនដែលបានលក់ចេញ អាចនឹងពិបាកបូកសរុប។ ជាក់ស្ដែងនៅកំឡុងពេលមានកូវីដនេះ អ្នកគួរជ្រើសរើសប្រើប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ដែលអាចបើកមើលបានគ្រប់ទីកន្លែង គ្រប់ពេលវេលា យ៉ាងងាយស្រួលដោយមិនបាច់នៅទីតាំងផ្ទាល់។

បច្ចុប្បន្ន ក្រុមហ៊ុនបញ្ជី (Banhji) បានណែនាំប្រព័ន្ធ POS ដែលជាភ្នាក់ងារពិសេសជួយសម្រួលការងារបានយ៉ាងច្រើនដូចជា៖

  • គ្រប់គ្រងទំនិញ ឬស្តុក តាមតម្លៃនៃមុខទំនិញ
  • គ្រប់គ្រងវេនរបស់បុគ្គលិក និងរបាយការណ៍ផ្ទៀងផ្ទាត់សាច់ប្រាក់
  • ដាក់បាកូតលើផលិតផល
  • របាយការណ៍ហិរញ្ញវត្ថុ
  • គ្រប់គ្រងការលក់ និងបំណុលរបស់អតិថិជន
  • គ្រប់គ្រងបញ្ជីឈ្មោះទាំងភ្ញៀវចាស់ និងភ្ញៀវថ្មី
  • ទូទាត់សាច់ប្រាក់ដោយស្វ័យប្រវត្តិជាមួយ ភ្នាក់ងារទូទាត់សាច់ប្រាក់ផ្សេងៗ
  • របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍ប្រាក់ចំណូល, ចំណេញ, និងចំណាយ
  • សមត្ថភាពបូកបញ្ចូលពន្ធទៅលើសេវាកម្ម និងមុខទំនិញដោយស្វ័យប្រវត្តិ ។

ម៉ាស៊ីននេះអាចប្រើប្រាស់បានពីរភាសាគឺ ភាសាខ្មែរ និងអង់គ្លេស លោកអ្នកអាចជ្រើសរើសបានដោយសេរី មិនស្មុគស្មាញក្នុងការប្រើ រៀបចំទិន្នន័យអាជីវកម្មឲ្យមានរបៀប និងងាយស្រួលមើល ខណៈសុវត្ថិភាពត្រូវបានធានា។

ដើម្បីជាជំនួយក្នុងការរកស៊ី ឲ្យកាន់តែងាយស្រួល រីកចម្រើនបានលឿន ជាមួយការប្រតិបត្តិការបានឆាប់រហ័ស បានទិន្នន័យច្បាស់លាស់ លោកអ្នកគួរតែសាកល្បងប្រើប្រាស់ POS ម៉ាស៊ីនគ្រប់គ្រងតាមប្រព័ន្ធអនឡាញមួយនេះ។

ប្រសិនបើមានចម្ងល់ ឬចំណាប់អារម្មណ៍ ខាងក្រុមហ៊ុនរីករាយ និងផ្ដល់ជូនការប្រឹក្សាយោបល់ ដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់